បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យទី១១បាននាំយកអំណោយនិងសួរសុខទុកអតីតៈអភិបាលខេត្តទី១និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១រស់ក្បែរការដ្ឋានកិនថ្មភ្នំធំស្ថិតភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ដែលអញ្ជើញសួរសុខទុកមានឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តនិងមន្ត្រីក្រោមឱវាធបានសួរសុខទុកនិងនាំយកអំណោយជូនលោក អ៊ិត លឿ អាយុ៧១ឆ្នាំដែលជម្ងឺប្រចាំកាយលើសឈាមទឹកនោមផ្អែម ត្រជៀកធ្ងន់ ភ្នែកស្រវ៉ាំងមើលមិនសូវឃើញ និងប្រពន្ធមានជម្ងឺប្រចាំកាយដូចគ្នាលើសឈាមទឹកនោមផ្អែមនិងដំបៅបានជើងឆ្វេងទៅពេទ្យជាប្រចាំដែលកំពុងរស់នៅក្បែរការដ្ឋានកិនថ្មភ្នំធំស្ថិតភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ពីប្រវត្តិលោក អ៊ិត លឿ អតីតៈអភិបាលខេត្តបន្ទាយមានជ័យទី១និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តបន្ទាយមានជ័យនិងជាស្នាក់ដឹកនាំខេត្តដែលមានសមត្ថភាពដែលបម្រើប្រជាពលរដ្ឋនិងសង្គមបានល្អដែលមន្ត្រីរាជការនិងកងកម្លាំងប្រជាពលរដ្ឋគោរពស្រលាញ់។
ប្រវត្តិការងារថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យចាប់ពីឆ្នាំ១៩៨៨ដល់២០២១នេះមានថ្នាក់ដឹកនាំខេត្តចំនួន១១រូបហើយ អភិបាលខេត្តបន្ទាយមានជ័យទី១.លោក អ៊ិត លឿ ដឹកនាំពីឆ្នាំ១៩៨៨ដល់១៩៩២ ទី២.លោក ម៉ោញ កុសល់ ដឹកនាំពីឆ្នាំ១៩៩២ដល់១៩៩៤ ទី៣.លោក ដួង ខែម ដឹកនាំពីឆ្នាំ១៩៩៤ដល់១៩៩៩ ទី៤.លោក ថាច់ ឃន ដឹកនាំពីឆ្នាំ១៩៩៩ដល់២០០៤ ទី៥.លោក ហេង ចាន់ថា ដឹកនាំពីឆ្នាំ២០០៤ដល់២០០៦ ទី៦.លោក អន ស៊ុ ដឹកនាំពីឆ្នាំ២០០៦ដល់២០០៨ ទី៧.លោក អ៊ុង អឿន ដឹកនាំខេត្តឆ្នាំ២០០៨ដល់២០១៣ ទី៨.លោក ទ្រី ណារិន ដឹកនាំឆ្នាំ២០១៣(បានស្លាប់គ្រោះដោយគ្រោះថ្នាក់ចរាចរណ៍បេសកម្មការងារទៅភ្នំពេញ ទី៩.លោក គោស៊ុ សារឿត ដឹកនាំខេត្តឆ្នាំ២០១៣ដល់២០១៦ ទី១០.លោក សួន បវរ ដឹកនាំខេត្តឆ្នាំ២០១៦ដល់២០១៩ ទី១១.លោក អ៊ុ រាត្រី ដឹកនាំខេត្តឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ននេះ៕ដោយ៖ចិន្ត្រា