រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១១ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំប្រជុំគណៈកម្មការបោះពុម្ពសៀវភៅ ដើម្បីធ្វើការពិភាក្សាគ្នាក្នុងការពន្លឿនដំណើរការរៀបចំ ចងក្រងបោះពុម្ពសៀវភៅកម្ពុជា ២០២១ Cambodia 2021ដែលបានផ្តោតសំខាន់លើរូបភាពអត្ថបទខ្លី ដើម្បីបង្ហាញរូបភាព ដែលមានភាពទាក់ទាញ ហើយខ្លឹមសារសំខាន់ផ្តោតលើទិដ្ឋភាពសំខាន់ៗនៅក្នុងប្រទេសកម្ពុជា បង្ហាញពីកិច្ចខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩ ការពិនិត្យតាមច្រកព្រំដែន ការចាក់វាក់សាំងការពារកូវីដ១៩ ការពិនិត្យជនបរទេសរកមេរោគកូវីដ ការអនុញ្ញាត្តអោយនាវាទេសចរណ៏ ខ្នាតអន្តរជាតិ Westerdam ដែលមានផ្ទុកអ្នកដំណើរប្រមាណជាង ១ ពាន់ ៤ នាក់ ដែលប្រឈមនឹងគ្រោះកាចនៃជំងឺ កូវីដ-១៩ ចូលចតនៅក្រុងព្រះសីហនុ កាលពី ខែកុម្ភ: ២០២០ កន្លងមកនេះ។ សៀវភៅនេះបោះពុម្ពជាលក្ខណ:ខ្នាតតូច មានគុណភាពច្បាស់ល្អ មានជាភាសាខ្មែរ និងបន្តបន្ទាប់ ជាភាសាអង់គ្លេស បារាំង និងភាសាចិន ។
សម្រាប់សៀវភៅកម្ពុជាឆ្នាំ២០២១ នេះ ឬការសំលឹងមក ព្រះរាជាណាចក្រអឆ្ឆរិយ គ្រោងចំណាយថវិកាធ្វើការបោះពុម្ព ដោយក្រសួងព័ត៌មាន រកបានពីការចូលរួមពីសប្បុរសជន និងផ្នែកផ្សេង ដោយមិនចំណាយថវិការដ្ឋនោះទេ ។ ការបោះពុម្ពសៀវភៅនេះឡើងគឺដើម្បីបង្ហាញដល់មជ្ឍដ្ឋានជាតិ ពិសេសអន្តរជាតិ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ទាំង ទិដ្ឋភាពនយោបាយ វប្បធម៏ ទំនៀបទំលាប់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាដើម៕