ក្រោយមានការបង្ហោះថា «យកសំណាកអស់៦ម៉ឺនរៀល​ សូម្បីតែកូនក្មេងក៏យកដែរ​» អាជ្ញាធរចុះទៅសម្រួលឧបត្ថម្ភជួយចេញថវិកា​ដល់អ្នកដែលបានទៅយកសំណាក ក្នុងម្នាក់៦ម៉ឺនរៀលវិញ
ព័ត៌មានជាតិ
651

ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ថ្មីៗនេះមានគេគរហទំព័រហ្វេសបុកឈ្មោះ​ Fun Moments ដែលបានបង្ហោះជាវីដេអូ​ រួមជាមួយ ខ្លឹមសារ​ថា ៖​ យកសំណាកអស់ចំនួន៦០០០០៛​ សូម្បីតែកូនក្មេងក៏យកដែរ​។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ ដឹកនាំកម្លាំងផ្នែកជំនាញស្រុក​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់​ បានចុះទៅដល់ភូមិត្រពាំងធ្នង់​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ដើម្បីសាកសួរ​ព័ត៌មានជុំវិញករណីដែលបានបង្ហោះផ្សព្វផ្សាយនោះឱ្យដឹងថា៖

-មានប្រជាពលរដ្ឋ​ បានពាក់ព័ន្ធជំងឺកូវីដ-១៩​ ហើយបានដាក់ឱ្យធ្វើចត្តាឡីស័ក​ នៅតាមផ្ទះ​ ចំនួន២០គ្រួសារ​ មនុស្ស៨៩នាក់ស្រី៤២នាក់។​ ក្នុងនោះបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល​ យកសំណាក​ ចំណាយលុយ៦០,០០០រៀលក្នុងម្នាក់ៗ សរុប៣៩នាក់ = ២,៣៤០,០០០រៀល។

-នៅថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១​ ឯកឧត្តម​ សុខចិន្តា​ សោភា​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល​ បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ ពាក់ព័ន្ធដោយប្រយោលអ្នកជំងឺកូវីដ-១៩​ នៅធ្វើចត្តាឡីស័កតាមផ្ទះ​ ចំនួន២០គ្រួសារនោះ​ និងបានសម្របសម្រួលឧបត្ថម្ភជួយចេញថវិកា​ដល់អ្នកដែលបានទៅយកសំណាកបង់លុយ​ ក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល វិញផងដែរ។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម​ មេត្តាជ្រាប​ជាព័ត៌មាន៕ 


Telegram