មនុស្សរាប់សិបនាក់បានបាត់ខ្លួន ករណី​​ដួលរលំអគារកម្ពស់១២ជាន់ នៅទីក្រុង​Miami នៃរដ្ឋ​Florida
អន្តរជាតិ
176

អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន បន្ទាប់ពីការបាក់រលំនៃអគារលំនៅដ្ឋានកម្ពស់​១២​ជាន់ នៅភាគខាងជើង​ទីក្រុង Miami នៃរដ្ឋ​Florida​។

យោងតាមលោក Danielle Levine-Cava អភិបាលក្រុង Miami-Dade បានឲ្យដឹងថា​ ចំនួនមនុស្សដែលត្រូវបានគេរកឃើញនៅពេលនេះមានចំនួន​១០២​នាក់ ខណៈដែល​៩៩ នាក់ នៅតែមិនទាន់រាប់បញ្ចូលនៅឡើយនោះទេ។ គេនៅមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់នៅក្នុងអគារនោះទេ។ ចំពោះមូលហេតុនៃការដួលរលំ​នៅក្នុងបរិវេណនោះនៅតែមិនទាន់ដឹងច្បាស់នោះទេ។

ប្លុកនៅទីប្រជុំជន Surfside ត្រូវបានសាងសង់ក្នុងឆ្នាំ​១៩៨០​។​

ក្រុមមន្រ្តីបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សចំនួន ៣៥ នាក់ចេញពីបំណែកនៃអគារ។ មនុស្ស១០នាក់ត្រូវបានគេ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រុមស្វែងរកនិងជួយសង្គ្រោះកំពុងធ្វើការពីកន្លែងចំណោតរថយន្ត​នៅពីក្រោមកម្ទេចកម្ទី ខណៈដែលពួកគេបានរុករកនៅក្រោមកម្ទេចថ្មសម្រាប់អ្នកនៅរស់៕

ប្រភព៖ BBC ប្រែសម្រួល៖ នង ណារិន

Telegram