បើករថយន្តទៅលេងឪពុក ធ្លាក់ពីលើកំពង់ដ​ស្វាយ​តានី ចូល​ទឹកទន្លេ សំណាងមនុស្សក្នុងរថយន្តគេជួយទាន់
សន្តិសុខសង្គម
123

ខេត្តកណ្តាល ៖ រថយន្តព្រូសមួយគ្រឿង បានបើកធ្លាក់កំពង់ដ​ស្វាយ​តានី ចូល​ទឹកទន្លេ​តែ​ម្តង ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយទាញមនុស្សចេញ ចំណែករថយន្តវិញ នាំគ្នាដាក់ខ្សែទាញឡើងមកលើគោក ។

ហេតុការណ៍៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ត្រើយ​ខាងកើត កំពង់ចម្លង​ស្វាយ​តានី ស្ថិត​ក្នុងភូមិ​ពោធិ៍​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​គ្រួសារ​រង​គ្រោះ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​មាន​គោលបំណង​បើកបរ​រថយន្ត (Prius) មួយ​គ្រឿង ទៅ​លេង​ឪពុក​ម្តាយ នៅ​ភូមិ​ព្រែក​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។ ​មក​ដល់​ចំណុច​កំពង់ចម្លង​ស្វាយ​តានី ត្រើយ​ខាងកើត ក៏បើក​ចុះ​ដល់​លើ​ទូកដ ដើម្បី​ឆ្លង​ទូកដ​ទៅ​ត្រើយម្ខាង​ទៀត ក៏​ស្រាប់តែ​ជ្រុល​ហ្គែ​រ បណ្តាល​អោយ​ធ្លាក់​ចូល​ទឹក​ទន្លេបាសាក់តែម្តង ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​អ្នក​នៅ​ក្នុង​រថយន្ត​ចំនួន​០៣​នាក់ (​ស្រី​០១​នាក់​) ទាន់​ពេលវេលា ​ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ គេក៏ឃើញវត្តមាន លោក សេង វុ​ធ និង​លោក អេ​ង វណ្ណ​ឌី អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ស្អាង បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ស្រុក កម្លាំង​អធិការ​ស្រុក ក្រុមប្រឹក្សា​ឃុំ​ត្រើយ​ស្លា កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ លោក​មេ​ភូមិ​ពោធិ៍​កណ្តាល ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​ស្វាយ​តានី ចុះ​ជួយ​សង្គ្រោះ​មនុស្ស​ក្នុង​រថយន្ត​ព្រូស​ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ ស្រង់​យក​ឡើង​មក​លើគោក​វិញ ដោយ​សុវត្ថិភាពនិងប្រគល់​ជូន​ដល់​ម្ចាស់​រថយន្ត យក​ទៅ​ជួសជុល​ខ្លួនឯង ៕


Telegram