រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (១៤-១៦ ខែ មេសាឆ្នាំ២០២៥ ) គ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅទូទាំងប្រទេសសរុបចំនួន ១០ លើក ថយចុះចំនួន១០លើក បើធៀបនឹងទៅនឹងឆ្នាំ២០២៤។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងទៀតថា ជាការកត់សម្គាល់ ក្នុងរាជធានីភ្នំពេញកើតឡើងច្រើនជាងមានចំនួន០៤ លើក ,ខេត្តសៀមរាប០២លើក ,រតនៈគិរីចំនួន ០២ លើក , កំពង់ស្ពឺ០១លើក និង មណ្ឌលគិរី០១លើក។
ជុំវិញការឆាបឆេះនេះ ក៏បានបណ្តាលឲ្យខូចខាត ឆេះផ្ទះចំនួន២០ខ្នង, ០២ បន្ទប់ ,ឃ្លាំង០១ខ្នង ,ភោជ្ជ:នីដ្ឋាន ០១ខ្នង និងរថយន្តចំនួន០៣គ្រឿង។
ចំណែកមូលហេតុ បណ្តាកមកពី ឆ្លងចរន្តអគ្គិសនី ចំនួន ០៥លើក,ឆេះភ្លើងព្រៃរាលឆេះផ្ទះ០១លើក, ធ្លាយទុយោហ្គាស ០១លើក, ញៀនថ្នាំដុតផ្ទះខ្លួនឯង ០១លើក , និងមិនទាន់ដឹងមូលហេតុ ចំនួន០២លើក ក្នុងនោះ ក៏បណ្តាលឲ្យគ្រោះថ្នាក់មន្រ្តីពន្លត់អគ្គិភ័យ០៤នាក់(មន្ត្រីនគរបាល០៣ និងមន្ត្រីពន្លត់អគ្គិ ភ័យជាប់កិច្ចសន្យា ម្នាក់ផងដែរ )៕









