កម្លាំងសន្តិសុខមីយ៉ាន់ម៉ា រឹបអូសឃ្លាំងសម្ងាត់អាវុធជាច្រើន បន្ទាប់ពីការប្រយុទ្ធគ្នា នៅជិតទីក្រុង​Mandalay
អន្តរជាតិ
108

​អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានរឹបអូសឃ្លាំងសម្ងាត់អាវុធយ៉ាងច្រើន នៅលើឡានដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងម៉ាន់ដាឡាយនៅសប្តាហ៍នេះ បន្ទាប់ពីការ​ការផ្ទុះអាវុធនិងចាប់ខ្លួនក្រុមបះបោរ​នៅក្នុងទីក្រុងធំបំផុតទី​២​របស់ប្រទេសនេះ។

ចាប់តាំងពីការដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី​១ ខែកុម្ភៈ របបយោធាបានព្យាយាមបំបែកការប្រឆាំងនិងសម្លាប់ឬចាប់ខ្លួនបាតុកររាប់រយនាក់។

ក្រុមអ្នកប្រឆាំងរដ្ឋប្រហារបានឆ្លើយតបដោយបង្កើតកងជីវពល ទោះបីជាពួកគេជាទូទៅត្រូវបានបំពាក់ដោយអាវុធស្រាល ៗ ជាមួយនឹងការវាយប្រហារដែលផ្តោតលើតំបន់ជនបទឬទីក្រុងតូចៗក៏ដោយ។

កាសែត Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋ បានរូបថតមនុស្សបួននាក់ដែលត្រូវបានចាប់ខ្លួននៅមុខឃ្លាំងសម្ងាត់អាវុធ។ របាយការណ៍នោះបានរាយការណ៍ថា កម្លាំងសន្តិសុខបានដកហូតអាវុធជាង​១០០​ដើម គ្រាប់​១ ម៉ឺនគ្រាប់ គ្រាប់បែកដៃ ៤៩៩ គ្រាប់ រួមជាមួយគ្រាប់បែកនិងគ្រាប់បំផ្ទុះ។

របាយការណ៍បាននិយាយថា សមាជិកដែលត្រូវបានចាប់ខ្លួននៃកម្លាំងការពារប្រជាជន (PDF ) ដែលជាក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាលឯកភាពជាតិ ប្រឆាំងនឹងការគ្រប់គ្រងយោធា បានសារភាពថា បានទទួលការបណ្តុះបណ្តាលនិងទទួលអាវុធពីកងទ័ពឯករាជ្យកាឈិន (KIA) ដែលជាផ្នែកមួយនៃខ្សែ​ក្រុមប្រដាប់អាវុធជនជាតិភាគតិចប្រយុទ្ធជាមួយកងទ័ពនៅតាមតំបន់ព្រំដែន។

កាសែតបាននិយាយថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយ​PDF កាលពីថ្ងៃអង្គារដែលបាននិយាយថាសមាជិកកងជីវពល ៨ នាក់ ត្រូវបានសម្លាប់និង ៨ នាក់ត្រូវបានឃុំខ្លួន។

​​កាសែត Manitalay PDF ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ Khit Thit កាលពីថ្ងៃព្រហស្បតិ៍ដោយបដិសេធថា សមាជិកម្នាក់របស់ខ្លួនឈ្មោះ Tun Tauk Naing ដែលមានឈ្មោះនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋត្រូវបានចាប់ខ្លួន។

ការិយាល័យអង្គការសហប្រជាជាតិសំរាប់ការសំរបសំរួលកិច្ចការមនុស្សធម៌ (OCHA) កាលពីថ្ងៃព្រហស្បតិ៍បានប៉ាន់ប្រមាណថា ប្រជាជន ២៣០,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅដោយការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយត្រូវការជំនួយ។

របាយការណ៍នោះបាននិយាយថា មនុស្ស ១៧៧,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងរដ្ឋការ៉ែនជាប់ព្រំដែនថៃ រួមទាំង ១០៣,០០០ នាក់កាលពីខែមុន ខណៈដែលមនុស្សជាង ២ ម៉ឺននាក់កំពុងជ្រកកោននៅតំបន់ ដែលបាត់ខ្លួនចំនួន ១០០ បន្ទាប់ពីការប្រយុទ្ធគ្នារវាង PDF និងកងទ័ពនៅរដ្ឋ Chin ជាប់ព្រំដែនប្រទេសឥណ្ឌា៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram