ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា អាចនឹងផ្ទុះឡើងកាន់តែខ្លាំង បើរបបយោធានេះប្រើអំណាចរបស់ខ្លួនក្នុងការបង្ក្រាប...
អន្តរជាតិ
296

ក្រុងយ៉ាំងហ្គោន៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា របាយការណ៍មួយបាននិយាយនៅថ្ងៃច័ន្ទនេះថា អំពើហិង្សានៅក្រោយរដ្ឋប្រហារមីយ៉ាន់ម៉ា បានកើនឡើងនៅពេលដែលកម្លាំងប្រឆាំងនឹងរបបយោធា បង្កើនការកាន់កាប់យោធា ដោយព្រមានពីការចំណាយដ៏ច្រើន ប្រសិនបើរបបនេះប្រើអំណាចពេញលេញរបស់ខ្លួនក្នុង ការបង្ក្រាប។

យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី ដោយមានមនុស្សជាង ៨៨០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់របបយោធាប្រឆាំងនឹងក្រុមអ្នកតវ៉ា ។

នៅតំបន់ខ្លះ អ្នកស្រុក - ជាញឹកញាប់ប្រើកាំភ្លើង ឬអាវុធដែលផលិតនៅរោងចក្រក្នុងព្រៃបណ្តោះអាសន្ន - បានបង្កើត« កងកម្លាំងការពារ»ដើម្បីប្រយុទ្ធប្រឆាំង។ ជាការឆ្លើយតបយោធាបានប្រើឧទ្ធម្ភាគចក្រនិងកាំភ្លើងធំ រួមទាំងក្រុមនានានៅភាគពាយព្យនៃរដ្ឋឈិន និងតាមបណ្តោយព្រំដែនភាគខាងកើតជាប់ប្រទេសថៃ។

ក្រុមវិបត្តិអន្តរជាតិបាននិយាយនៅថ្ងៃច័ន្ទនេះថា« ដោយប្រឈមមុខនឹងការបះបោរប្រដាប់អាវុធនោះ យោធាតាមីយ៉ាអាចត្រូវបានគេរំពឹងថានឹងបញ្ចេញកម្លាំងយោធារបស់ខ្លួនប្រឆាំងនឹងជនស៊ីវិល»។

ការចំណាយរបស់ប្រជាជននឹងមានច្រើនណាស់ ជាពិសេសស្ត្រី កុមារនិងមនុស្សចាស់ ដែលប្រឈមនឹងការលំបាកខ្លាំងបំផុតពីអំពើហិង្សានិងការរត់ភៀសខ្លួន។

ICGបាននិយាយថា ការប៉ះទង្គិចគ្នាបានកើតឡើង នៅក្នុងតំបន់ដែលមិនមានជម្លោះអស់ជាច្រើនទសវត្សមកហើយ ដែលបង្ខំឱ្យទីភ្នាក់ងារមនុស្សធម៌ ដើម្បីរៀបចំប្រតិបត្តិការនិងបណ្តាញផ្គត់ផ្គង់ថ្មី។

អង្គការសហប្រជាជាតិ បាននិយាយកាលពីសប្តាហ៍មុនថា ប្រជាជនប្រមាណ២៣ ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅដោយការប្រយុទ្ធនិងអសន្តិសុខ៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram