រាជធានីភ្នំពេញ ៖ សា លា រាជធានី ភ្នំពេញ បាន ប្រកាស ថា ប្រតិបត្តិ ករ ចំនួន ៣ នឹង ចាប់ផ្តើម អនុវត្ត ការ ផ្តល់ សេវា សម្អាត ប្រមូល និង ដឹក ជញ្ជូន សំរាម ចាប់ពី ថ្ងៃ ទី ០១ ខែ កក្កដា ឆ្នាំ ២០២១ នេះ តទៅ។ នេះ បើយោង តាម សេចក្តីជូនដំណឹង របស់ រដ្ឋបាល រាជធានី ភ្នំពេញ។ រដ្ឋបាល រាជធានី ភ្នំពេញ ឲ្យដឹងថា ប្រតិបត្តិ ករ ថ្មី ចំនួន ០៣ នឹង ចាប់ផ្តើម សម្អាត ប្រមូ ល និង ដឹក ជញ្ជូន សំរាម សំណល់ រឹង នៅ រាជធានី ភ្នំពេញ ចាប់ពី ថ្ងៃ ទី ០១ ខែកក្កដា ឆ្នាំ ២០២១ តទៅ នៅ តាម តំបន់ ចំនួន ០៣ នៃ ខណ្ឌ ទាំង ១៤ ដោយឡែក ពី គ្នា ។
ទី ១- ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹង ត្រូវ ផ្តល់ សេវា ក្នុង តំបន់ ទី ១ ដែល មាន ០៥ ខណ្ឌ គឺ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌ សែន សុខ ខណ្ឌ ជ្រោយចង្វារ និង ខណ្ឌ ព្រែក ព្នៅ ។
ទី ២. ក្រុមហ៊ុន Mizuda Group Co, Ltd នឹង ត្រូវ ផ្តល់ សេវា ក្នុង តំបន់ ទី ២ ដែល មាន ០៥ ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ ៧ មក រា ខណ្ឌដង្កោ ខណ្ឌ ពោធិ៍ សែន ជ័យ និង ខណ្ឌ កំ បូល ។
ទី ៣ ក្រុមហ៊ុន CINTRI (Cambodia/Everbright (China) នឹង ត្រូវ ផ្តល់ សេវា ក្នុង តំបន់ ទី ៣ ដែល មាន ០៤ ខណ្ឌ គឺ ខណ្ឌចំការមន ខណ្ឌ បឹង កេងកង ខណ្ឌមានជ័យ និង ខណ្ឌ ច្បារ អំពៅ ។
ក្នុង ដំណាក់ ការ អន្តរកាល នៃ ការ ផ្ទេរ ការ ផ្តល់ សេវា ប្រមូល និង ដឹក ជញ្ជូន សំរាម សំណល់ រឹង ពី ប្រតិបត្តិ ករចាស់ ទៅ ប្រតិបត្តិ ករ ថ្មី គឺ អាច នឹង មាន ភាព រអាក់រអួល ខ្លះ ៗ នៃ ការ ផ្តល់ សេវា ជា ពិសេស នៅ តំបន់ ដែល ទទួលខុសត្រូវ ដោយ ប្រតិបត្តិ ករ ថ្មី ។ រដ្ឋបាល រាជធានី ភ្នំពេញ សូម អំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ នៅ រាជធានី ភ្នំពេញ មេត្តា វេច ខ្ចប់ ទុកដាក់ និង បញ្ចេញ សំរាម សំណល់ រឹង របស់ ខ្លួន តាម កាំរ កំណត់ ឱ្យ បាន ត្រឹមត្រូវ ដើម្បី ចូលរួម ថែរក្សា អនាម័យ និង បរិស្ថាន នៅ រាជធានី ភ្នំពេញ ឱ្យ បាន ស្អាត ល្អជា និច្ច និង មេត្តា យោគយល់ ចំពោះ ភាព រអាក់រអួល នៃ ការ ចាប់ផ្តើម ដំបូង នេះ ៕