ខេត្តបន្ទាយមានជ័យ៖ អគាររដ្ឋបាលច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបាន២១,០៥% គិតត្រឹមចុងខែមិថុនា ឆ្នា២០២១នេះ នៅពេលរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដឹកនាំប្រតិភូ ចុះពិនិត្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិស្ទឹងបត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសឯកឧត្តម ស៊ុល ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូមិក្រសួងជំនាញនិងតំណាងស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មន្ត្រីជំនាញតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសបានចុះពិនិត្យ វឌ្ឍនភាព និងបច្ចេកទេស នៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋរចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត- បានណងអៀន។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់ថា ៖ បេសកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពបច្ចេកទេសនៃការសាងសង់ និងជំរុញលើកទុកចិត្តអោយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សា បច្ចេកទេសសាងសង ហេដ្ឋរចនាសម្ព័ន្ធនានា រួមមានអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត- បានណងអៀន អោយមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុកក៍ដូចជាពន្លឿនការងារសាងសង់អោយបានរួចរាល់តាមកិច្ចសន្យាដែលបានកំណត់។
ឯកឧត្តមបានបញ្ជាក់ថា ៖ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន អគារច្រកត្រួតពិនិត្យព្រំដែនសំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំងនិងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើមដែលសង់ដោយក្រុមហ៊ុន(CM Grand Development Co.,Ltd Tan Kim Eng Co.,Ltd)និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន(Team Consulting Engineering and Management PLC)ចំណាយថវិការប្រមាណ៨៣៥.២៥០.១៦៨បាតក្រោមគម្រោងឥណទានទីភ្នាក់ងាសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA)ចំណាយពេល២៤ខែគឹតរហូតមកដល់ចុងខែមិថុនា ឆ្នាំ២០២១គម្រោងនេះសម្រេចបានប្រមាណ២១,០៥%ហើយ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ ការបើកច្រកទ្វារព្រំដែន ត្រង់ចំណុចស្ទឹងបត-បានណងអៀន នេះនឹងបើកឱកាសយ៉ាងទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនការ បង្កើនការងារធ្វើ និងការទាក់ទាញភ្ញៀវ ទេសចរ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំង២ផងដែរ៕ ដោយ៖ចិន្ត្រា