សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រកាសពីវិធានការបន្តពង្រឹងទប់ស្កាត់កូវីដ១៩ បំប្លែងថ្មីដែលតាចំនួន៥ចំណុច
ព័ត៌មានជាតិ
341

សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រកាសពីវិធានការបន្តពង្រឹងទប់ស្កាត់កូវីដ១៩ បំប្លែងថ្មីដែលតាចំនួន៥ចំណុច ដែលវិធានការទាំង៥នេះរួមមាន៖

ទី១៖ ពង្រឹងវិធានការចេញចូល តាមព្រំដែនគោក ព្រំដែនទឹក និង ព្រំដែនអាកាស ជាពិសេសតាមព្រំដែនគោក ថៃ វៀតណាម និងប្រទេសឡាវ។ ក្នុងចំណោម ព្រំដែនទាំង៣នេះ សម្តេចតេជោ ហ៊ុន សែន ដាក់ការព្រួយបារម្ភខ្លាំងជាងគេ គឺព្រំដែនគោកជាមួយថៃ។

ទី២៖ ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័ស តាមព្រំដែន។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានយកការទទួលខុសត្រូវ ក្នុងនាមជាអ្នកទទួលខុសត្រូវ លើនយោបាយទូទៅទាំងក្នុង និងក្រៅប្រទេស។ ការធ្វើតេស្តរហ័ស ត្រូវតែផ្តល់មធ្យោបាយ ដល់បណ្តាលខេត្ត ដូច្នេះគ្រប់ច្រកទាំងអស់ ត្រូវមានឧបករណ៍ធ្វើតេស្តរហ័យ។ ក្រៅពីការធ្វើតេស្តរហ័យ ដោយសង្ស័យខ្លាំង ត្រូវធ្វើតេស្តតាមម៉ាស៊ីនធំ ដែលនៅបាត់ដំបង និង ខេត្តសៀមរាប ក៏មានដើម្បីឱ្យដំណើរការ។ ម៉ាស៊ីននេះ សម្តេចតេជោ បញ្ជាក់ថា ទិញឱ្យមកប្រើប្រាស់ មិនមែនទិញមកឱ្យអោបទេ។

ទី៣៖ ការធ្វើចត្តាឡីស័កតាមព្រំដែន ពិសេសខេត្តជាប់ព្រំដែនថៃ ព្រោះច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករមកពីថៃ ចូលកម្ពុជាច្រើនជាងគេ។ ទោះកម្ពុជាក្រ ក៏មិនអាចឱ្យពលរដ្ឋ មកដល់ស្រុកកំណើតខ្វះខាតនោះទេ ហើយការហូបចុក ត្រូវមាន ៣ពេល ក្នុងមួយថ្ងៃ។

ទី៤៖ ដាក់អ្នកជំងឺ ឱ្យព្យាបាលដាច់ដោយឡែក សម្រាប់អ្នកវិជ្ជមានកូវីដដែលតា ហើយកុំឱ្យក្លាយជាសោកនាដកម្ម ដល់ប្រទេសយើងបានឡើយ។

ទី៥៖ ពលករនៅថៃ កុំបារម្ភខ្លាំង ព្រោះកម្ពុជាបានសហការ ជាមួយថៃរួចហើយ ដើម្បីការពារពលករ ក្នុងនោះពលករខុសច្បាប់ បើអាជ្ញាធរថៃបានរកឃើញ នោះអាជ្ញាធរនឹងធ្វើលិខិតបញ្ជាក់ជាពលករពេញសិទ្ធតែម្តង៕ ប្រភព៖ ទទក


Telegram