មនុស្សជិត៥០០នាក់បានស្លា.ប់ ដោយសាររលកកម្តៅជាប្រវត្តិសាស្ត្រ​វាយប្រហារ នៅកាណាដានិងសហរដ្ឋអាមេរិក​
អន្តរជាតិ
345

អន្តរជាតិ៖ សារព័ត៌មាន Aljazeera នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រជាជនរាប់លាននាក់ នៅភាគខាងលិចប្រទេសកាណាដា និងពាយព្យនៃសហរដ្ឋអាមេរិក បានទទួលរង នូវការព្រមានពីអាកាសធាតុកាលពីថ្ងៃពុធទី​៣០ខែមិថុនា ខណៈតំបន់នេះបានឡើងកម្ដៅសីតុណ្ហភាព ហើយប៉ូលិសបានរាយការណ៍ថាចំនួនអ្នកស្លាប់ ទំនងជាទាក់ទងនឹងលក្ខខណ្ឌនៃការក្តៅខ្លាំងពេក​។​

អាជ្ញាធរនិយាយថា មនុស្សជិត​៥០០​នាក់ បានស្លាប់នៅខេត្តភាគខាងលិចប្រទេសកាណាដា ក្នុងរយៈពេល​៥ ថ្ងៃ ដោយសារសីតុណ្ហភាពបំបែកឯតទគ្គកម្ម បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ក្រុមងាយរងគ្រោះរួមទាំងមនុស្សចាស់។

លោកស្រីប្រធានក្រុមអ្នករុករកនៅក្នុងរដ្ឋ​ British Columbia បាននិយាយនៅរសៀលថ្ងៃពុធថា សេវាកម្ម BC Coroners បានទទួលរបាយការណ៍យ៉ាងហោចណាស់ចំនួន​៤៨៦​នាក់នៃការស្លាប់ ចាប់តាំងពីថ្ងៃ​ថ្ងៃសុក្រសប្តាហ៍មុននិង​ថ្ងៃពុធសប្តាហ៍នេះ។ អ្នកស្លាប់បាន​ឱ្យការកើនឡើង​១៩៥ ភាគរយ ​​​​ពីការស្លាប់ប្រមាណ​១៦៥ នាក់ដែលជាធម្មតាកើតឡើងនៅក្នុងរដ្ឋនេះ ក្នុងរយៈពេល​៥​ថ្ងៃ។​

នាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូឌូ(Justin Trudeau)បាននិយាយថា« សីតុណ្ហភាពដែលបានកត់ត្រាក្នុងសប្តាហ៍នេះ គឺមិនធ្លាប់មានពីមុនមក-ជីវិតបានបាត់បង់ ហើយហានិភ័យនៃភ្លើងឆេះគឺស្ថិតនៅក្នុងកំរិតមួយដ៏គ្រោះថ្នាក់»។

នៅទីក្រុងស៊ីថល(Seattle)ភាគពាយព្យនៃសហរដ្ឋអាមេរិក វេជ្ជបណ្ឌិតបានរាយការណ៍ពីជនរងគ្រោះ ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយយ៉ាងហោចណាស់អ្នកជំងឺ២នាក់ដែលមានអាយុ ៦៥ និង ៦៨ ឆ្នាំបានស្លាប់ ដោយសារ​តែរាងកាយរបស់ពួកគេមាន​កំដៅឡើងខ្លាំង។

លោកប្រធានាធិបតី ចូបៃដិន បានប្រាប់កិច្ចប្រជុំជាក់ស្តែងមួយជាមួយអភិបាលមកពីរដ្ឋខាងលិចថា« ការគំរាមកំហែងនៃភ្លើងឆេះព្រៃខាងលិចនៅឆ្នាំនេះ គឺធ្ងន់ធ្ងរដូចដែលធ្លាប់មានដែរ»។ ដោយរំលឹកឡើងវិញនូវកំណត់ត្រាភ្លើងឆេះព្រៃកាលពីឆ្នាំមុន ដែលបានដុតបំផ្លាញផ្ទៃដីជាង​១០ លានហិចតានៅទូទាំងសហរដ្ឋអាមេរិក និងបង្កជា«មេឃពណ៌ទឹកក្រូច ដែលមើលទៅដូចជាថ្ងៃចុងបំផុត»។

មន្រ្តីសហព័ន្ធនិយាយថា រដូវក្តៅបានឈានដល់កម្រិតខ្ពស់រួចទៅហើយកាលពីឆ្នាំមុន ដែលជាកម្រិតអាក្រក់បំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលរងគ្រោះដោយគ្រោះរាំងស្ងួត។​

ប្រទេសកាណាដា បានបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់រាល់ថ្ងៃសម្រាប់ថ្ងៃទី៣ជាប់ៗគ្នានៅថ្ងៃអង្គារ ដោយឈានដល់ ៤៩.៥ អង្សាសេ នៅទីក្រុងLytton ប្រហែល​២៥០​គីឡូម៉ែត្រភាគខាងកើតទីក្រុងវ៉ានកូវ័រ(Vancouver)។

ប៉ូលីសនៅទីក្រុងVancouver បាន​និយាយ​នៅល្ងាចថ្ងៃអង្គារថា មន្រ្តីបានឆ្លើយតបនឹងការស្លាប់ភ្លាមៗជាង ៦៥ នាក់ ចាប់តាំងពីរលកកម្តៅបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ខណៈប៉ូលីសនៅតំបន់Burnaby និង Surrey នៅក្នុងទីក្រុងVancouver កាន់តែច្រើន បានរាយការណ៍ថា មានមនុស្សស្លាប់រាប់សិបនាក់ភ្លាមៗ​។ ប៉ូលីសបាននិយាយថា អ្នកស្លាប់ភាគច្រើនគឺជាមនុស្សវ័យចំណាស់។

ការព្រមានអំពីការកើនឡើងកម្តៅនៅតែមានឥទ្ធិពល នៅ​តំបន់​Greater Vancouver ប៉ុន្តែមន្ទីរបរិស្ថានកាណាដា បាន និយាយ នៅលើគេហទំព័ររបស់ខ្លួនថា កម្តៅនឹង«មិនសូវខ្លាំងទេ»ចាប់ផ្តើមនៅថ្ងៃពុធ ទោះបីជាសីតុណ្ហភាពទំនងជាក្តៅមិនសមហេតុផល សម្រាប់ថ្ងៃនៅសល់នៃសប្តាហ៍នេះ៕

ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន

Telegram