រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ ចាប់ពីថ្ងៃទី០៣ ខែកក្កដានេះតទៅ រហូតដល់មានការសម្រេចជាថ្មី
ព័ត៌មានជាតិ
193

ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបង្ហោះនៅវេលាម៉ោង ៥ និង២៦នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។

ចង់ជ្រាបច្បាស់ សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖


Telegram