អន្តរជាតិ៖ ក្រុមអ្នកជួយសង្គ្រោះជនជាតិជប៉ុន កំពុងតែប្រយុទ្ធស្វែករកមនុស្សដែលបានហូរកប់ទៅ តាមផ្ទះដែលបាក់បែកនិងផ្លូវថ្នល់នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការរអិលបាក់ដីបានហក់ចូលទីក្រុង ដោយសារភ្លៀងធ្លាក់ខ្លាំង។
សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយនៅថ្ងៃចន្ទនេះ(ទី ៥ ខែកក្កដា)ថា យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ត្រូវបាន ស្លាប់ និងជាង១០០នាក់បាត់ខ្លួន នៅក្នុងទីប្រជុំជនអាតាមី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ បានធ្វើឱ្យមានការរអិលបាក់ដីជាបន្តបន្ទាប់ បណ្តាលឲ្យភក់និងផ្ទាំងថ្មហូរតាមដងផ្លូវក្នុងផ្នែកមួយនៃទីក្រុង។
ភ្លៀងធ្លាក់ខ្លាំងនិងការរអិលបាក់ដី គឺជាការរំលឹកពីគ្រោះមហន្តរាយធម្មជាតិ រួមមានការរញ្ជួយដី ការផ្ទុះភ្នំភ្លើងនិងរលកយក្សស៊ូណាមិ ដែល ធ្វើឲ្យ ប្រទេសជប៉ុន ខណៈដែលទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅចាប់ផ្តើមនៅខែនេះ។
នាយករដ្ឋមន្រ្តី យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga ) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងចង់ជួយសង្គ្រោះជនរងគ្រោះជាច្រើនដែលត្រូវបានកប់នៅក្នុងគំនរបាក់បែកឱ្យបានឆាប់បំផុត។
អ្នកនាំពាក្យ លោក Hiroki Onuma បានប្រាប់រ៉យទ័រថា មនុស្សទី ៣ ត្រូវបានគេអះអាងថាបានស្លាប់នៅក្នុងទីក្រុង អាតាមី តាមមាត់សមុទ្រ ៩០ គីឡូម៉ែត្រ (៦០ ម៉ែល) ភាគនិរតីនៃទីក្រុងតូក្យូជាទីដែលគេជឿថាមនុស្សបានបាត់ខ្លួនចំនួន ១១៣ នាក់។
លោកបាននិយាយថា កាលពីចុងសប្តាហ៍ មានមនុស្ស ២០នាក់ត្រូវបានគេ មិនបានរាប់បញ្ចូល ប៉ុន្តែចំនួននេះបានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃច័ន្ទនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ភក់និងកម្ទេចកម្ទី ត្រូវបាន ហូរនៅតាមដងទន្លេប្រហែល ២ គីឡូម៉ែត្រ (១.២ ម៉ាយ) ទៅសមុទ្រ។
អគារប្រហែល ចំនួន១៣០អគារ ត្រូវបានរងផលប៉ះពាល់ ដោយសារតែ ការបាក់ដីបានហូរកាត់ទីក្រុងAtami ដែលជាទីក្រុងរមណីយដ្ឋាន មួយ ចោតខ្លាំងដែលធ្វើឲ្យទឹកហូរធ្លាក់ នាំទៅដល់ឆ្នេរសមុទ្រ៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន