មនុស្សជាង១៨០,០០០នាក់ត្រូវបានជម្លៀសចេញ ខណៈព្យុះត្រូពិកElsa វាយប្រហា ប្រទេសគុយបា មុន បន្តដំណើរ ឆ្ពោះទៅសហរដ្ឋអាមេរិក
អន្តរជាតិ
103

អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការភ័យខ្លាចនៃទឹកជំនន់ធ្ងន់ធ្ងរនៅពេលប្រទេសគុយបាបញ្ជាឱ្យប្រជាជនចំនួន ១៨០,០០០ នាក់ជម្លៀសចេញមុនពេលមានព្យុះដែលបោកបក់មកដល់កោះCaribbean ។ ព្យុះត្រូពិក Elsa បាននាំមកនូវ«ជំនន់ទឹកភ្លៀង» និងខ្យល់បោកបក់ខ្លាំងទៅកាន់ប្រទេសគុយបា បន្ទាប់ពីបានធ្វើឱ្យមានការបាក់ដីនៅក្បែរឆ្នេរសមុទ្រកោះ ភាគខាងត្បូង - កណ្តាល ខណៈអ្នកព្យាករណ៍បាននិយាយថា ព្យុះត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក។

ព្យុះនេះបានបក់បោកទៅលើតំបន់ជនបទភាគច្រើននៅភាគខាងកើតនៃHavana បានធ្វើឱ្យមានការបាក់ដីនៅជិត ទីក្រុងCienega de Zapataកាលពី រសៀលថ្ងៃច័ន្ទ។ មន្ត្រីគុយបា បាន ជម្លៀសប្រជាជនចំនួន ១៨០.០០០នាក់ ជាការប្រុងប្រយ័ត្ននឹងលទ្ធភាពនៃទឹកជំនន់ធ្ងន់ ពីព្យុះដែលបានបោកបក់កោះCaribbeanជាច្រើនរួចទៅហើយ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់។

ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានសរសេរតាមអ៊ីធឺណេតថា« យើងបន្តការយកចិត្តទុកដាក់ជាអតិបរមា ផ្តោតលើផ្លូវព្យុះ Elsa ឆ្លងកាត់ប្រទេសគុយបា»។

ព្យុះElsaត្រូវបានគេព្យាករណ៍ថា នឹងឆ្លងកាត់ប្រទេសគុយបានៅយប់ថ្ងៃច័ន្ទ ហើយបន្ទាប់មកឆ្ពោះទៅកាន់រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលអភិបាលលោក Ron DeSantis ប្រកាសអាសន្ននៅក្នុងរដ្ឋចំនួន ១៥ រួមទាំងនៅក្នុងក្រុងម៉ៃអាមី - ដាដេស ដែលអគារខុនដូខ្ពស់បានដួលរលំកាលពី ថ្ងៃទី ២៤ ខែមិថុនា។

មជ្ឈមណ្ឌលព្យុះជាតិរបស់អាមេរិកដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី បានព្រមាននៅក្នុងការដាស់តឿនថា ព្យុះកំបុតត្បូងអាចកើតឡើងនៅទូទាំងភាគខាងត្បូងរដ្ឋផ្លរីដានៅរសៀលថ្ងៃចន្ទនិងដល់ថ្ងៃទី ៦ ខែកក្កដា។

ផ្នែកដែលនៅសល់នៃអគារខុនដូដែលដួលរលំត្រូវបាន បំផ្ទុះ នៅថ្ងៃទី ៤ខែកក្កដា ខណៈក្រុមអ្នកជួយសង្គ្រោះបានបន្តការរុករកជនរងគ្រោះដែលបាត់ខ្លួនចំនួន ១១៨ នាក់។ សាកសព ៣ នាក់ទៀតត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែកកាលពីថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនអ្នកស្លាប់បានកើនដល់ ២៧ នាក់៕

 ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន

Telegram