អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់ប្រទេសនានានៅថ្ងៃពុធ (៧ កក្កដា) ឲ្យ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេងនិងឧស្ម័នរបស់មីយ៉ាន់ម៉ា ដែលរបបយោធា បានឡើងកាន់អំណាចកាលពី ៥ ខែមុនក្រោយធ្វើរដ្ឋប្រហារ។
ប្រទេសមីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីយោធា បានបណ្តេញរដ្ឋាភិបាលដែលបានជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ ដែលបណ្តាលឱ្យមានការខឹងសម្បារទូទាំងប្រទេស ដែលភ្លាមៗនោះបានក្លាយជាការតវ៉ានិងធ្វើកូដកម្មយ៉ាងឃោរឃៅដោយកងកម្លាំងសន្តិសុខ បានសម្លាប់ មនុស្សជិត ៩០០ នាក់ ។
លោក Thomas Andrews អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា« ខ្ញុំកំពុងនិយាយអំពីសម្ពាធសេដ្ឋកិច្ចកាត់បន្ថយប្រាក់ចំណូលដែលរបបយោធាត្រូវការ ដើម្បីបន្តនូវភាពភ័យរន្ធត់របស់ខ្លួន»។ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោកបាននិយាយថា គ្មានរដ្ឋណាដែលបានដាក់ទណ្ឌកម្មលើវិស័យប្រេងនិងឧស្ម័នរបស់ខ្លួននោះទេ បើទោះបីជារដ្ឋខ្លះបានថ្កោលទោសទៅលើសហគ្រាសដែលគ្រប់គ្រងដោយយោធានិងប្រាក់ចំណូលពីត្បូងឈើនិងរ៉ែក៏ដោយ។
លោកបានមានប្រសាសន៍ថា« ចំណូលពីវិស័យប្រេងនិងឧស្ម័នគឺជាខ្សែជីវិតហិរញ្ញវត្ថុសម្រាប់របបយោធា ហើយត្រូវបានគេប៉ាន់ស្មានថា ជិតនឹងអ្វីដែលចាំបាច់សម្រាប់របបយោធា ដើម្បីរក្សាកងកម្លាំងសន្តិសុខដែលកំពុងរក្សាអំណាច។ ពួកគេគួរតែត្រូវបានបញ្ឈប់»។
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានវិធានការម៉ឺងម៉ាត់ដើម្បីការពារការបង្ហូរឈាមគ្នាបន្តទៀត។ លោក Meryn Schneiderhan នៃបេសកកម្មសហរដ្ឋអាមេរិកប្រចាំ នៅអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហ្សឺណែវបានមានប្រសាសន៍ថា«យើងជំរុញ ឲ្យ ប្រជាជាតិទាំងអស់ បញ្ឈប់ការនាំចេញអាវុធនិងផ្ទេរបច្ចេកវិទ្យាដែលប្រើជាពីរទៅរបបយោធា»។
ក្នុងនោះដែរ មន្រ្តីសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានជំរុញឱ្យបណ្តាប្រទេសអាស៊ាន បើកកិច្ចពិភាក្សានយោបាយ ជាមួយរដ្ឋាភិបាលយោធានិងថ្នាក់ដឹកនាំដែលបានជ្រើសរើសដោយប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកស្រីបាននិយាយថា អង្គការសហប្រជាជាតិត្រូវតែត្រូវបានអនុញ្ញាតិឱ្យផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចដែលបានព្រមព្រៀងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយគ្មានការបំពាក់អាវុធពីសំណាក់យោធាទេ។
ប្លុកអាស៊ានបានយល់ស្របលើការឯកភាពគ្នា «៥ចំណុច»ជាមួយមេដឹកនាំរបបយោធាគឺលោក មីន អ៊ុងហ្លេង កាលពីខែមេសា ប៉ុន្តែជាអកុសលថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា បានបង្ហាញសញ្ញាតិចតួចនៃការគោរពតាមការឯកភាពគ្នា ។
លោក Bachelet បាននិយាយថា « វាជាការបន្ទាន់សម្រាប់អាស៊ានក្នុងការតែងតាំងប្រេសិតពិសេស ឬក្រុមមួយដើម្បីទទួលបានការសន្ទនានយោបាយមួយចំនួនដែលកំពុងដំណើរការ»៕