អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា សំណូមពរកុំឲ្យមានការជេរប្រមាថ ចំពោះការតែងតាំងអ្នកលក់ឡេ និងគ្រូមហាជ័យ ជាទីប្រឹក្សាសម្ដេចសង្ឃ
ព័ត៌មានជាតិ
3.64K

រាជធានីភ្នំពេញ ៖ ក្រោយមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនតូច បានធ្វើការរិះគន់ទៅលើការតែងតាំងឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ ដែលជាអ្នកលក់ផលិតផលOnline ជាទីប្រឹក្សាផ្ទាល់សម្ដេចសង្ឃ បួរ គ្រី កាលពីពេលថ្មីៗនេះរួចមក ។

ពាក់ព័ន្ធបញ្ហានេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់សារព័ត៌មានក្នុងស្រុកថា នេះគឺជាការសម្រេចរបស់គណៈសង្ឃ ក្នុងការតែងតាំងអ្នកលក់ឡេ និងលោកគ្រូមហាជ័យ ជាទីប្រឹក្សារបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ពុំមែនជាការសម្រេចរបស់ក្រសួងធម្មការ និងសាសនានោះឡើយ ។

ក្នុងនោះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ក៏បានសំណូមពរ កុំឲ្យមានការជេរប្រមាថ ដែលនាំឲ្យមានបាបកម្មលើខ្លួនឯង ព្រោះថាកន្លងមកមានការតែងតាំង ទីប្រឹក្សាសម្ដេចសង្ឃជាច្រើនរូបមកហើយ មិនមែនទើបតែតែងតាំងបុគ្គលពីររូបខាងលើនេះទេ ៕ 


Telegram