យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ជូនប្រជាពលរដ្ឋអោយបានគ្រប់គ្នាក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
103

ខេត្តបន្ទាយមានជ័យ ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ជូនប្រជាពលរដ្ឋអោយបានគ្រប់គ្នាដែលត្រូវបានប្រជុំត្រៀមនៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២១នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។

ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាអនុប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ.១៩។

ដោយយោងតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យយុទ្ធនាការចាក់វ៉ាក់សាំង(ថ្នាំស៊ីណាហ្វាម)ចាក់លើកទី១.មានចំនួន៥.១១៦នាក់ ស្រី១.៥១៦នាក់ ចាក់លើកទី២.មានចំនួន៥.០៥៤នាក់ស្រី១.៤៧៦នាក់។ចាក់វ៉ាក់សាំង(ថ្នាំស៊ីណូវ៉ាក់)លើកទី១.មានចំនួន១៣.៤៨០នាក់ស្រី៦.៤៨៧នាក់ ចាក់លើកទី២.មានចំនួន១៣.១២៨នាក់ស្រី ៦.២៤១នាក់។

ចាក់វ៉ាក់សាំង(ថ្នាំស៊ីណូវ៉ាក់)ដល់អតីតៈយុទ្ធជនលើកទី១.មានចំនួន៣.៧១៨នាក់ស្រី៦៩០នាក់ ចាក់លើកទី២.មានចំនួន៣.៦៩៥នាក់ស្រី៦៨៦នាក់។យុទ្ធនាការចាក់វ៉ាក់សាំងថ្នាំស៊ីណូវ៉ាក់នៅក្រុងប៉ោយប៉ែត(ចាប់ពីថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២១)មានចំនួន៤៥.៣៦៣នាក់ ស្រី ២២.៥៥១នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានបញ្ជាក់ថា៖ជាការខិតខំយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ.១៩ បានសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យរួមក្រុមការងារ ដើម្បីប្រជុំត្រៀមរៀបចំដំណើរការចាក់វ៉ាក់សាំងកូវីដ.១៩ ចាប់ផ្តើមនៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២១តទៅជាក់ស្តែងនៅក្រុងសិរីសោភ័ណ ទីតាំងទី១.សង្កាត់ទឹកថ្លា មាននៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងសាលាបឋមសិក្សាគាប ទី២.សង្កាត់អូរអំបិល មានសាលាបឋមសិក្សាគោរដ្ឋានបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ទី៣.សង្កាត់ព្រៈពន្លា នៅវត្តស្វាយចាស់ វត្តសមាធិផល ទី៤.សង្កាត់កំពង់ស្វាយ មានសាលាបឋមសិក្សាសូភី សាលាបឋមសិក្សាប៉ោយសុភី៕ដោយ៖ចិន្ត្រា


Telegram