មនុស្សរាប់លាននាក់កំពុងរងការវាយប្រហារដោយសីតុណ្ហភាពក្តៅខ្លាំង នៅភាគខាងលិចសហរដ្ឋអាមេរិកនិងកាណាដា
អន្តរជាតិ
107

អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មនុស្សរាប់លាននាក់នៅទូទាំងសហរដ្ឋអាមេរិកនិងកាណាដាភាគខាងលិច បានរងការវាយប្រហារកាលពីថ្ងៃអាទិត្យដោយសារសីតុណ្ហភាពក្តៅខ្លាំង ដោយផ្លូវខ្លះត្រូវបានបិទចរាចរណ៍ រថភ្លើងមានការកំណត់និងមានការជម្លៀសមនុស្សចេញ ។

នៅក្នុងប្រទេសកាណាដា ជាមួយនឹងភ្លើងឆេះព្រៃបានបន្តរាលដាល - រួមទាំងភ្លើងព្រៃចំនួន ៥០កន្លែង បានផ្ទុះឡើងក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ រដ្ឋាភិបាលបានប្រកាសនូវវិធានការណ៍បន្ទាន់ថ្មី ដែលមានគោលបំណងបង្ការកុំអោយមានអគ្គិភ័យកើតឡើងថែមទៀត។

សេវាកម្មអាកាសធាតុជាតិបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យថា«រលកកម្តៅដ៏គ្រោះថ្នាក់មួយនឹងប៉ះពាល់ដល់តំបន់ភាគខាងលិចសហរដ្ឋអាមេរិក ដោយមានសីតុណ្ហភាពបំបែកឯតទគ្គកម្ម»។ ខ្ពស់ជាងបទដ្ឋានតាមរដូវកាល។

រដ្ឋLas Vegas កាលពីថ្ងៃសៅរ៍ បាន កំណត់ត្រាសីតុណ្ហភាពគឺ ១១៧ អង្សាហ្វារិនហៃ បើយោងតាមសេវាកម្មអាកាសធាតុជាតិ (NWS) ដែលសីតុណ្ហភាពបានកត់ត្រានៅក្នុងទីក្រុងកំសាន្តវាលខ្សាច់ម្តងក្នុងឆ្នាំ ១៩៤២ និង ៣ ដងទៀតចាប់តាំងពីឆ្នាំ ២០០៥ ។

ក្រុមអ្នកព្យាករណ៍បានចេញការព្រមានអំពីការឡើងកម្តៅខ្លាំងហួសហេតុ សម្រាប់មជ្ឈមណ្ឌលទីក្រុងជាច្រើនទៀត រួមមានទីក្រុងភ្វីនីច(Phoenix)និង សាន់ ចូសេ (San Jose)ដែលជាមជ្ឈមណ្ឌលនៃឧស្សាហកម្មបច្ចេកវិទ្យា នៅភាគខាងត្បូងនៃរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ។

អាកាសធាតុក្តៅចុងសប្តាហ៍បន្ទាប់ពីរលកកម្តៅមុន ៗ ដែលបានវាយប្រហារភាគខាងលិច សហរដ្ឋអាមេរិកនិងកាណាដានៅចុងខែមិថុនា៕

ប្រភព៖  Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram