ទេយ្យទានរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈ លោក ម៉ឹង មករា នាំយកប្រគេនដល់ព្រះសង្ឃគង់នៅ ចំនួន ១៦វត្ដ ក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម
ព័ត៌មានជាតិ
128

ខេត្តកំពង់ចាម៖ សមាគមយុវជនក្រុម ៨ តាមរយៈលោកបណ្ឌិត ម៉ឹង មករា បាននាំយកបច្ច័យ ទេយ្យទាន និងស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រគេព្រះសង្ឃដែលនៅ ចំនួន ១៦វត្ត នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។

ទេយ្យទានរួមមាន៖ បច្ច័យចំនួន ៥,២២០,០០០រៀល, អង្ករ ២០០០គីឡូក្រាម, ទឹកបរិសុទ្ធ ១១០កេស និង៤០យួរ, ប្រេងឆា ១១កេស, មី ៤២កេស, ត្រីខ ៣៦យួរ, ទឹកត្រី ៤៥យួរ, ទឹកស៊ីអ៊ីវ ៤៥យួរ, ស្ករស ៣០គីឡូក្រាម, អំបិល ៥គីឡូក្រាម, តែ ២៦កញ្ចប់, ពងទាប្រៃ ២០០គ្រាប់, ទឹកផ្លែឈើ ១១កេស, ទឹកដោះគោខាប់ ៤០កំប៉ុង, ទឹកដោះគោឆៅ ១ឡូ, ទៀនវស្សា ៤គូរ និង ស្លាដក់ ២ឈុត។

សូមជម្រាបថា បច្ចុប្បន្ន សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់ លោបណ្ឌិត ម៉ឹង មករា បានរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើនមានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អរអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

សមាគមយុវជនក្រុម៨ ក៏តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់គ្រួសារទីទាល់ក្រ ជនពិការ ចាស់ជរា សាងសង់ទីជម្រកជូនប្រជាពលរដ្ឋទីទាល់ក្រ ព្រមទាំងប្រគេននូវបច្ច័យ ម្ហូបអាហារ និងទេយ្យទានផ្សេងៗទៀតទៅដល់វត្តអារាមនានាដែលខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ ក៏ដូចជាលោកតា លោកយាយចាស់ៗដែលស្នាក់នៅក្នុងវត្ត ពិសេសក្នុងកំឡុងវិបត្តិនៃជំងឺឆ្លង កូវីដ-១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕ 


Telegram