រាជរដ្ឋាភិបាល សម្រេចផ្អាកការធ្វើដំណើរចេញ-ចូល ឆ្លង កាត់ព្រំដែនកម្ពុជា-វៀតណាម ជាបណ្ដោះអាសន្ន របស់កម្មករជំនាញ អ្នកបច្ចេកទេស
ព័ត៌មានជាតិ
246

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចផ្អាកបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា- វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានា របស់វៀតណាម រយៈពេល១ខែ ដែលអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ ប៉ុន្តែលើកលែងតែអ្នកជំងឺ ដែលត្រូវទៅព្យាបាលនៅវៀត ណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តបការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬ ករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ នេះបើតាមលិខិតរបស់

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជម្រាបមក លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គម និយមវៀតណាម កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។

ក្រសួងការបរទេសកម្ពុជា បន្តទៀតថា ចំពោះបុគ្គលិកនិងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រ ឡប់ទៅប្រទេសវៀតណាម វិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញចូលជាបណ្ដោះអាសន្ននេះ។

ក្រសួងការបរទេស សូមឲ្យលោកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សហការជាមួយអាជ្ញាធរវៀតណាមដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញនិងនាំចូលទំនិញនានាដោយអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ៕


Telegram