រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌសែនសុខ ចេញសេចក្តីជូនដំណឹង ស្តីពីការបង្កើតលេខទូរស័ព្ទពិសេស ទីបញ្ជាការស្រាល”ប្រចាំការ២៤ម៉ោង របស់រដ្ឋបាល ខណ្ឌសែនសុខ ដើម្បីពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តតាមផ្ទះ ព្រមទាំងទីតាំងបិទខ្ទប់ចត្តាឡីស័កដោយសារជំងឺកូវីដ-១៩។
រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ឲ្យបានជ្រាបថា, រដ្ឋបាលខណ្ឌសែនសុខបានបង្កើតទីបញ្ជាការ ស្រាលពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តតាមផ្ទះ និងក្រុមការងារ ត្រួតពិនិត្យទីតាំងបិទខ្ទប់ចត្តាឡីស័កដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ ស្ថិតក្នុងភូមិសែនសុខទី៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រសិនបើបងបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងមូលដ្ឋានខណ្ឌសែនសុខមានតម្រូវការពិគ្រោះយោបល់ពាក់ព័ន្ធនឹងការ គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូដ-១៩ ដោយស្ម័គ្រចិត្តនៅតាមផ្ទះសូមទំនាក់ទំនងតាមរយៈលខ ទូរស័ព្ទ (HOT LINE) ដូចខាងក្រោម៖ ៕