រូបសំណាក់តាដំបងគ្រញ៉ូងដែលមានកំពស់ជិត៣ម៉ែត្រលើកំពូលភ្នំទ្រព្យនិងអាចក្លាយជាតំបន់រម្មណីយ៍ដ្ឋានទេសចរណ៍
ព័ត៌មានជាតិ
183

បន្ទាយមានជ័យ ៖ រូបសំណាក់តាដំបងគ្រញ៉ូងដែលមានកំពស់ជិត៣ម៉ែត្រលើកំពូលភ្នំទ្រព្យនិងអាចក្លាយជាតំបន់រម្មណីយ៍ដ្ឋានទេសចរណ៍ដែលស្ថិតភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រៈនេត្រព្រៈ។

លោក យ៉ង់ តាំងកួយ ប្រធានមន្ទីវប្បធម៌និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យបានអោយដឹងនៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២១ថា៖រូបសំណាក់តាដំគ្រញ៉ូងដែលនៅលើកមពូលភ្នំជញ្ជាំងភ្នំទ្រព្យ គឺជារូបសំណាក់ដែលចម្លាក់ដោយគ្រូចម្លាក់ថ្មនិងកូនជាងជាអ្នកស្រុកកមណើតនៅស្រុកព្រៈនេត្រព្រៈដែលត្រូវបានចម្លាក់កសាងឡើងនៅអំឡុងឆ្នាំ២០១១ដែលមានកំពស់ជិត៣ម៉ែត្រចម្លាក់ដោយថ្មភ្នំទ្រព្យ។

លោកបានបញ្ជាក់ថា៖នៅចំណុចកំពូលភ្នំទ្រព្យដែលមានកំពស់ពីជើងភ្នំទៅលើកំពូលភ្នំរូបចម្លាក់តាដំបូងគ្រញ៉ូមានកំពស់ជិត៣០០ម៉ែត្រហើយនៅលើកំពូលភ្នំទ្រព្យឃើញមានទីទួលប្រាសាទមួយដែលរងការជីកបំផ្លាញយកវត្ថុបូរាណនាសម័យសង្គ្រាម ហើយពេលនេះមន្ទីវប្បធម៌និងវិចិត្រសីល្បៈខេត្តបន្ទាយមានជ័យសហការជាមួយអាជ្ញាធរស្រុកបានរៀបចំរើសប្រមូលផ្ទាំងវត្ថុបុរាណប្រាសាទដែលមានអាយុកាលយូរឆ្នាំមកហើយធ្វើអំពីថ្មភក់។

លោក យ៉ង់ តាំងកួយ បានបញ្ជាក់ថា៖មូលហេតុដែលអាជ្ញាធរបានសម្រេចអោយគ្រូជាងចម្លាក់រូបតាដំបូងគ្រូញ៉ូងនៅជញ្ជាំងថ្មលើកកំពូលភ្នំទ្រព្យនេះ ព្រោះមានប្រវត្តិតាដំបូងគ្រូញ៉ូជាអ្នកស្រុកកំណើតនៅភ្នំទ្រព្យ ស្ថិតភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រៈនេត្រព្រៈ។

ជាការខិតខំយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាននិងមន្ទីជំនាញដើម្បីរៀបលើកំពូលភ្នំទ្រព្យរូបចម្លាក់តាដំបូងគ្រញ៉ូងនិងទីទួលប្រាសាទអោយជាតំបន់ទេសចរណ៍អាច់ទាក់ទាញភ្ញៀវមើលលេងលើកំពូលភ្នំទ្រព្យមើលរូបចម្លាក់តាដំបូងគ្រញ៉ូងនិងទួលប្រាសាទមើលទេសភាពព្រៃធម្មជាតិលើកំពូលភ្នំ៕ដោយ៖ចិន្ត្រា


Telegram