រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់ប្រជាពលរដ្ឋដែលចាក់វ៉ាក់ សាំងហើយ ត្រូវតែគោរពតាមវិធានសុខាភិបាល
ព័ត៌មានជាតិ
247

ខេត្តកំពង់ចាម៖ ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងហើយត្រូវតែបន្តថែទាំសុខភាព ដោយគោរពតាមវិធានសុខាភិបាលនិង៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវ។

ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងបរិវេណសាលាបឋមសិក្សាជីហែ ស្រុកកោះសូទិន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចាក់វ៉ាក់សាំងហើយ ប៉ុន្តែមានការធ្វេសប្រហែស នោះអត្រាឆ្លងនៅតែកើតមានដដែល។ ដូច្នេះទាមទារឱ្យមានការប្រុងប្រយ័ត្នទ្វេដង ដោយ រស់នៅតាមរបៀបគន្លងថ្មី ធ្វើអនាម័យឱ្យបានជាប់ជាប្រចាំទើបអាចចៀសឆ្ងាយពីជំងឺនេះបាន។

ឯកឧត្តមបានលើកឡើងថា ជាទិសដៅនៃយុទ្ធនាការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ គឺចាក់ជូនប្រជាជនឱ្យបានប្រមាណពី៧០ទៅ៨០ភាគរយ ដើម្បីអាចទប់ទល់ជាមួយជំងឺនេះបាន ។ ប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ ត្រូវមកចាក់វ៉ាក់សាំងទាំងអស់គ្នា ព្រោះជំងឺនេះសាហាវ និងមានការឆ្លងលឿនណាស់ ហើយវាចូលស៊ីដល់ក្នុងសួត ដែលអាចធ្វើមនុស្សស្លាប់បាន ។

ជាពិសេសចំពោះមនុស្សចាស់ ត្រូវមានការការពារឱ្យបានខ្លាំងបំផុត ក្នុងនោះអ្នកធ្លាប់កើតជំងឺសួត ទឹកនោមផ្អែម អ្នកមានគីឡូហួស គឺជាមុខសញ្ញាដែលត្រូវចៀសកុំឱ្យឆ្លងជំងឺនេះ ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា នៅបណ្តាប្រទេសមួយចំនួនដែល មានការឆ្លងជំងឺកូវីដច្រើន ហើយអ្នកដែលមានអាយុលើស ពី៦៥ឆ្នាំ គឺគេទុកចោលដោយសារខ្វះលទ្ធភាពក្នុងការសង្គ្រោះ ហើយម៉ាស៊ីនជំនួយដង្ហើម និងព្យាបាលមានចំនួនតិច ដោយគេទុកសម្រាប់តែការព្យាបាលក្មេងៗប៉ុណ្ណោះ។ ដូច្នេះហើយ អ្វីដែលសំខាន់គឺការ ថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពិសេស បងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដទាំងអស់គ្នា។ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ជូនប្រជាពលរដ្ឋពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ដោយក្នុងរយ:ពេល កន្លងមកនេះបានចំណាយថវិកា អស់រាប់រយលានដុល្លារ ដើម្បីជួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ក៏ដូចជាជួយដល់កម្មករ កម្មការិនី រោងចក្រកាត់ដេរថែមទៀតផងដែរ៕ 



Telegram