ថ្នាំក់ដឹកនាំខេត្តបន្ទាយមានជ័យបានចុះពិនិត្យស្ថានភាពជំនន់ទឹកទឹកភ្លៀងដែលជនលិចផ្លូវនិងផ្ទៈសំបែងប្រជាពលរដ្ឋបឹងជម្រុក
ព័ត៌មានជាតិ
157

ខេត្តបន្ទាយមានជ័យ៖ ថ្នាំក់ដឹកនាំខេត្តបន្ទាយមានជ័យបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលជនលិចផ្លូវនិងផ្ទៈសំបែងប្រជាពលរដ្ឋនៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២១នៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជនលិចផ្លូវផ្ទៈប្រជាពលរដ្ឋឃើញវត្តមានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងនាយសេនាធិការយោធភូមិភាគទី៥ដឹកនាំក្រុមការងារ។

ឯកឧត្តម អ៊ុ រាត្រី បានអោយដឹងថា៖ភ្លៀងធ្លាក់រយៈពេល២ថ្ងៃជាប់គ្នានៅតំបន់ព្រំដែនហើយទឹកហូរធ្លាក់ពីភ្នំយាយសំបណ្តាលលិចព្រៃសហគមន៍រនាមដូនសំហើយជនលិចផ្លូវ២ខ្សែនិងផ្ទៈសំបែងប្រជាពលរដ្ឋនៅខាងលើផ្លូវចូលតំបន់ងភិវឌ្ឍន៍បឹងជម្រុកកាលពីយប់ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១រហូតពេលនេះ។

ឯកឧត្តមបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានបានចុះទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងជនលិចព្រៃរនាមដូនសំនិងផ្ទៈសំបែងនៅខាងលើផ្លូវនិងផ្លូវ២ខ្សែរដែលទឹកហូរកាត់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរសម្រេចកាយដាក់ប្រព័ន្ធលូចំនួន២កន្លែងដើម្បីរំដោះទឹកហើយតំបន់នេះតាមព័ត៌មានលិចរាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ខ្លាំងដែលទឹកហូរធ្លាក់ពីភ្នំយាយសំតែលិចរយៈពេលខ្លីស្រកទៅវិញ៕ដោយ៖ចិន្ត្រា


Telegram