ខេត្តបន្ទាយមានជ័យ៖ ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នាទឹកធ្លាក់ពីភ្នំយាយសំបណ្តាលជនលិចផ្លូវ២ខ្សែរហូរច្រុះដាច់ជាង២០ម៉ែត្រផ្លូវចូលបឹងជម្រុកនៅល្ងាចថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១ស្ថិត ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានអោយដឹងថា៖នៅពេលមានភ្លៀងធ្លាក់រយៈពេល២ថ្ងៃជាប់គ្នាថ្ងៃទី១៤ដល់១៥ ខែកក្តដា ឆ្នាំ២០២១មានជំនន់ទឹកភ្លៀងដែលធ្លាក់ពីលើភ្នំយាយសំបណ្តាលជនលិចព្រៃសហគមន៍រនាមដូនសំនិងហូរធ្លាក់ជនលិចផ្លូវ២ខ្សែរផ្លូវបណ្តាលហូរច្រុះដាច់១កន្លែងប្រវែង២០ម៉ែត្រនិងប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋមួយចំនួននៅផ្នែកខាងលើផ្លូវស្ថិតភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោកបានបញ្ជាក់ថា៖នៅពេលមានជំនន់ទឹកភ្លៀងជនលិចផ្លូវចូលភូមិបឹងជម្រុកឃើញមានវត្តមានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនិងផ្លូវរងការលិច២ខ្សែរហូរច្រុះដាច់និងប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋ ដោយគ្រោងកាយដាក់ឡូចំនួន២កន្លែងដើម្បីរំដោះទឹកដែលត្រូវកាយដាក់នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា៖ជំនន់ទឹកភ្លៀងដែលធ្លាក់ពីភ្នំយាយសំលិចព្រៃសហគមន៍រនៀមដូនសំ និងផ្លូវ ប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋនោះគឺលិចរាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ខ្លាំងតែលិចរយៈពេលខ្លីស្រកទៅវិញនៅពេលភ្លៀងបានរាំង៕ដោយ៖ចិន្ត្រា