សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែងលោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ព្រោះមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន "ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណៈភាពបង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។"
ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូប
ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាល
ចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន
សុំអោយដកចេញក៏មិនព្រមដកដែរ។
ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារីអោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៍៕