អាជ្ញាធររាជធានីភ្នំពេញ រៀបចំវត្តចំនួន៤ សម្រាប់ បូជាសពអ្នកជំងឺកូវីដ១៩
ព័ត៌មានជាតិ
171

រាជធានីភ្នំពេញ ៖ យោង តាម សេចក្តីជូនដំណឹង របស់ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ កក្កដា ម្សិលមិញ បានបញ្ជាក់ថា ក្រោយពីមន្រ្តីសុខាភិបាល វេចខ្ចប់ សពអ្នកជំងឺកូវីដ ១៩បានត្រឹមត្រូវ តាមលក្ខណៈ បច្ចេកទេសរួចរាល់ ក្រុមគ្រួសារ អាច ទទួល យក សព ទៅបូជា នៅ វត្ត ចំនួន៤ ដែលបានកំណត់។

វត្តទាំង៤នោះ រួម មាន៖

១. វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

២. វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

៣. វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល

៤. វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ក្នុងនោះ ក្រុមគ្រួសារបងប្អូនសាច់ញាតិរបស់សពអ្នកជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបុណ្យសព បានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល៕


Telegram