រាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងនៅថ្ងៃអាទិត្យនេះថាយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងត្រូវពិន័យ ឃាត់រថយន្តទុក និងបញ្ឈប់អាជីវកម្មដឹកជញ្ជូន តាមលក្ខខណ្ឌដូចខាងក្រោម៖
១. មិនចូលថ្លឹង ត្រូវពិន័យ ៥០០ ០០០ រៀល។
២. ផ្ទុកទម្ងន់មិនលើស ៥% នៃទម្ងន់កំណត់ត្រូវព្រមានជាលាយលក្ខណ៍អក្សរ។
៣. ផ្ទុកទម្ងន់លើស ៥% ទៅ១០% នៃទម្ងន់កំណត់ត្រូវ ៖
(ក.) រើទំនិញចេញ និងឃាត់ទុក១០ថ្ងៃ ពិន័យ ១០០ ០០០ រៀល/១តោន។
(ខ.) ដកបណ្ណបើកបរ និងព្យួរទុក ១០ ថ្ងៃ។
៤. ផ្ទុកទម្ងន់លើស១០% ទៅ ២០% នៃទម្ងន់កំណត់ត្រូវ៖
(ក.) រើទំនិញចេញ និងឃាត់ទុក ៦ ខែ និងពិន័យ ២០០ ០០០ រៀល/១តោន។
(ខ.) ដកបណ្ណបើកបរ និងព្យួរទុក ៦ ខែ។
៥. ផ្ទុកទម្ងន់លើស២០% នៃទម្ងន់កំណត់ត្រូវ ៖
(ក.) រើទំនិញចេញ និងឃាត់ទុក ១ ឆ្នាំ និងពិន័យ ៣០០ ០០០ រៀល/១តោន។
(ខ.) ដកបណ្ណបើកបរ និងព្យួរទុក ២ ឆ្នាំ។
ក្នុងករណីល្មើសលើការផ្ទុកទម្ងន់សរុប ថែមទាំងល្មើសលើការផ្ទុកទម្ងន់អតិបរិមានៃភ្លៅនោះ ត្រូវផាកពិន័យទាំងពីរករណី។
ក្នុងករណីធ្លាប់ទទួលការពិន័យរួចហើយ នៅបន្តល្មើសទៀត ត្រូវពិន័យទ្វេដង និងបញ្ឈប់អាជីវកម្ម ដឹកជញ្ជូន ១(មួយ)ឆ្នាំ ៕