សុខភាពសក់របស់អ្នកអាចបង្ហាញពីបញ្ហាសុខភាព ៥ យ៉ាង
សុខភាព
581

មានប្រជាពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍ពីបញ្ហាសុខភាពសក់ហើយការថែទាំនឹងព្យាបាលនោះគឺធ្វើតែទៅលើផ្នែកខាងក្រៅ និងលើស្បែកក្បាលតែប៉ុណ្ណោះ វាមិនបានព្យាបាលពីខាងក្នុងឡើយ។ បញ្ហាសុខភាពសក់មិនល្អវាមិនមែនគ្រាន់តែបណ្តាលមកពីការថែទាំមិនបានដិតដល់នោះឡើយ តាមពិតវាជាសញ្ញាបង្ហាញថាសុខភាពរាងកាយរបស់អ្នកកំពុងតែមានរោគសញ្ញាអ្វីមួយ ។

សក់ខូចវាអាចនឹងប្រាប់អ្នកពីមូលហេតុនៃសុខភាពខាងក្នុងរបស់អ្នកថា អ្នកកំពុងតែមានជំងឺអ្វីមួយ ខាងក្រោមនេះជាសញ្ញាគួរចាប់អារម្មណ៍៖

១. អង្គែស្បែកក្បាលនឹងរមាស់ មិនថាអ្នកកក់សាប៊ូប្រភេទណាក៏ដោយនូវតែមិនបាត់សោះ នោះបញ្ជាក់ថាអ្នកកំពុងតែមានជំងឺបាក់ទឹកចិត្ត ស្ត្រេស និងមកពីរបបអាហារមិនមានសុខភាព

២. សក់ស្ដើងនឹងផុយ វាច្បាស់ណាស់ថាអ្នកកំពុងខ្វះជាតិប្រូតេអ៊ីន ការគេងមិនសូវលក់រាល់ថ្ងៃ និងមកពីសម្ពាធឈាមខ្ពស់

៣. សក់ក្រដាញ់នឹងដុះស្កូវច្រើន បង្ហាញថាអ្នកកំពុងតែមានការគិតច្រើនជ្រុល មកពីការញ៉ាំអាហារមិនមានសុខភាព និងមកពីអាយុកាល

៤. សក់ជ្រុះច្រើនជាពិសេសនៅផ្នែកខាងមុខ វាអាចប្រាប់បានថាអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមហើយ ឬលើសជាតិស្ករក្នុងឈាម

៥. សក់ស្ងួតឬគ្មានជីវិត អ្នកគិតថាមកពីការកៀបសក់ លាបពណ៌សក់ញឹកញាប់ តែតាមពិតវាបង្ហាញថាអ្នកខ្វះជាតិវីតាមីន និងកង្វះជាតិទឹកក្នុងខ្លួនហើយ

ទាំងនេះគ្រាន់តែជារោគសញ្ញាមួយចំនួនដែលវានឹងកើតឡើងទៅលើមនុស្សទូទៅ តែបើសិនជាមានបញ្ហាធ្ងន់ធ្ងរជាងនេះអ្នកគួរតែធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ៕


Telegram