សូមមេត្តាជ្រាបនិងប្រុងប្រយត្ន័! ចាប់ពីថ្ងៃទី២១ -២៧ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងខ្យល់មូសុងនិរតីកម្រិតខ្លាំង បូកជាមួយព្យុះទី៧ សាមប៉ាកា
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល៖
- ពីថ្ងៃទី២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង , ប្រព័ន្ធសម្ពាធទាបភ្ជាប់និងព្យុះលើកទី៧ សេមប៉ាកា ។
-ពីថ្ងៃទី២៣ -២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង, ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប ។
ចង់ជ្រាបកាន់តែច្បាស់សូមអានលិខិតទាំងស្រុងខាងក្រោមនេះ