ក្រោយអាជ្ញាធរបិតខ្ទប់ផ្សារហ៊ុយឡេងអាជីវករបាននាំគ្នាទៅលក់នៅផ្សារថ្មីក្បាលស្ពានហៅផ្សារចិនខ្មៅ
ព័ត៌មានជាតិ
350

ខេត្តបន្ទាយមានជ័យ៖ ក្រោយអាជ្ញាធរបិតខ្ទប់ផ្សារហ៊ុយឡេងអាជីវករបាននាំគ្នាទៅលក់នៅផ្សារថ្មីក្បាលស្ពានហៅផ្សារចិនខ្មៅរយៈពេល២ថ្ងៃស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។

គួររំលឹកថា៖កាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២១អាជ្ញាធរបានសម្រេចបិតខ្ទប់ផ្សារហ៊ុយឡេងដែលជាផ្សារលក់ដុំស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្រោយរកឃើញអាជីវករលក់ក្នុងផ្សារឆ្លងកូវីដ.១៩ចំនួន១០នាក់។ជាក់ស្តែងនៅថ្ងៃទី១៩ដល់២០ ខែកក្តដា ឆ្នាំ២០២១នេះឃើញមានអាជីវករផ្សារហ៊ុយឡេងបាននាំគ្នាចេញទៅលក់នៅផ្សារថ្មីក្បាលស្ពានហៅផ្សារចិនខ្មៅ។

លោក ហ៊ុយ ឡេង ម្ចាស់ផ្សារហ៊ុយឡេងបានប្រាប់ថា៖នៅពេលដែលអាជ្ញាធរបិតខ្ទប់ផ្សារហ៊ុយឡេងក្រោយពីរកឃើញអាជីវលក់ក្នុងផ្សារមានវិជ្ជមានកូវីដ.១៩ដែលអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្កាទប់ស្កាត់កូវីដ.១៩មិនងោយរីករាលដាលក្នុងសហគមន៍តែផ្ទុយស្រឡៈទៅវិញរយៈពេលបិតខ្ទប់ផ្សារមិនទាន់ទាំងបាន២ថ្ងៃផងស្រាប់តែអាជីវករបាននាំគ្នាទៅលក់នៅផ្សារថ្មីក្បាលស្ពានហៅផ្សារចិនខ្មៅទៅវិញនេះជាការព្រួយបារម្ភ។

ម្ចាស់ផ្សារថ្មីក្បាលស្ពានឈ្មោះ ចិនខ្មៅ បានប្រាប់ថា៖រយៈពេល២ថ្ងៃនេះឃើញអាជីវករចូលមកលក់ដូរក្នុងផ្សាររបស់គាត់មានច្រើនក្រោយបិតផ្សារមួយក្នុងក្រុងសិរីសោភ័ណ ហើយអាជីវករដែលចូលលក់គឺគាត់អោយលក់ហ្វ្រីដោយឥតគឹតថ្លៃទាំងអ្នកលក់តាមកញ្ច្រែងនិងលក់តូបក្នុងផ្សារដោយអោយប្រើប្រាស់ភ្លើងនិងទឹកហ្វ្រីបើសិនជម្ងឺឆ្លងកូវីដ.១៩ត្រូវបានរលត់និងរលាយអស់អាជីវករមានសមត្ថភាពទើបបានគឹតថ្លៃតូបទឹកភ្លើង។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា៖ផ្សារហ៊ុយឡេងគឺជាផ្សារលក់ដុំនិងលក់រាយដោយរកឃើញអាជីវករក្នុងផ្សារវិជ្ជមានកូវីដ.១៩ចំនួន១០នាក់ទើបអាជ្ញាធរសម្រេចបិតខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ ព្រោះតែជីវភាពគ្រួសារអាជីវបាននាំគ្នាទៅលក់ផ្សារថ្មីក្បាលស្ពានហៅផ្សារចិនខ្មៅ ដែលមានទីធ្លាធំទូលាយនិងអាកាសធាតុល្អម្ចាស់អោយលក់ហ្វ្រីដោយឥតថ្លៃតូបនិងភ្លើងទឹកទើបអាជីវករនាំគ្នាលក់ច្រើន៕ដោយ៖ចិន្ត្រា


Telegram