ក្រសួងសាធារណការនិងដឹកជញ្ជូន ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា សំណើចំនួន៣ចំនុច ដែលបានស្នើសុំមកគណកម្មាធិការជំនាញ គឺមិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា ២៦ និងមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។