សមាគមន៍សិស្សនិងនិស្សិតបញ្ញាវន្តក្មេងវត្តបាននាំយកគ្រឿងឧប្បភោកប្រគល់ជូនអាជ្ញាធរខេត្តដើម្បីត្រៀមបម្រុងក្នុងឱកាសកូវីដ.១៩
ព័ត៌មានជាតិ
156

បន្ទាយមានជ័យ ៖ សមាគមន៍សិស្សនិងនិស្សិតបញ្ញាវន្តក្មេងវត្តបាននាំយកគ្រឿងឧប្បភោកប្រគល់ជូនអាជ្ញាធរខេត្តដើម្បីត្រៀមបម្រុងក្នុងឱកាសកូវីដ.១៩ប្រគល់ជូននៅរសៀលថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១នៅសាលាខេត្តបន្ទាយមានជ័យ។

លោក ជុំ សុវណ្ណនី ប្រធានសាខាសមាគមន៍សិស្សនិងនិស្សិតបញ្ញាវន្តក្មេងវត្តខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ជាការណែនាំពីឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមន៍សិស្សនិងនិស្សិតបញ្ញាវន្តក្មេងវត្ត ហើយក្រុមការងារសាខាសមាគមន៍សិស្សនិងនិស្សិតបញ្ញាវន្តក្មេងវត្តខេត្តបន្ទាយមានជ័យបាននាំយកគ្រឿងឧប្បភោគមកប្រគល់ជូនឯកឧត្ត អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមបម្រុងជួយដល់ប្រជាពលរដ្ឋដែលខ្វៈខាតក្នុងឱកាសកូវីដ.១៩។

លោកបានបញ្ជាក់ថា៖គ្រឿងឧប្បភោគដែលត្រូវប្រគល់ជូនមាន ១.អង្ករទម្ងន់៥តោន ២.ទឹកត្រីចំនួន១០០យួរ ៣.ទឹកត្រីចំនួន១០០យួរ ៤.ទឹកបរិសុទ្ធវីតាល់ចំនួន១០កេស។

ក្នុងឱកាសដែលទទួលគ្រឿងឧប្បភោគឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណគុណចំពោះសមាគមន៍សិស្សនិងនិស្សិតបញ្ញាវន្តក្មេងវត្តខេត្តបន្ទាយមានជ័យ ដែលបាននាំយកគ្រឿងឧប្បភោគមកប្រគល់ជូនអាជ្ញាធរសម្រាប់ត្រៀមបម្រុងចែកជូនដល់ប្រជាពលរដ្ឋដែលខ្វៈខាតក្នុងឱកាសកូវីដ.១៩ ហើយរយៈពេលកន្លងមកសមាគមន៍សិស្សនិងនិស្សិតបញ្ញាវន្តក្មេងវត្តតែងតែជួយនិងចូលរួមជាមួយអាជ្ញាធរជួយនៅពេលគ្រោះធម្មជាតិកើតឡើងមានគ្រោះទឹកជំនន់និងខ្យលកន្ត្រាក់តែនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋនិងជួយដល់សង្គមត្រូវចូលអនុវត្តតាមការណែនាំរបស់សុខាភិបាល ៣ការពារនិង៣កុំ ដើម្បីខ្លួនឯងក្រុមគ្រួសារនិងសង្គម៕ដោយ៖ចិន្ត្រា


Telegram