រាជធានីភ្នំពេញ ៖ សូម ចៀស ឲ្យ ឆ្ងាយ ពី គ្រឿងញៀន ! ជនសង្ស័យ ចំនួន ៤០នាក់ ( ស្រី ០១នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១០ករណី ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី២២ ខែកក្កដា ។
ក្នុង ចំណោម ជនសង្ស័យ ទាំង ៤០នាក់ រួម មាន ៖ + ជួញដូរ ៨ករណី ឃាត់ ១៨នាក់ ( ស្រី ១ នាក់ ) , +ប្រើប្រាស់ ២ករណី ឃាត់ ២២នាក់ (ស្រី ០នាក់) ។
វត្ថុ តាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ២២ ខែកក្កដា រួម មាន ៖ -មេតំហ្វេតាមីន(Ice) = ៣១,៥៥ក្រាម ។
លទ្ធផល ខាងលើ ០៩អង្គភាព បាន ចូលរួម បង្ក្រាប ៖
នគរបាល ៖ ០៨អង្គភាព
១ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,០០ក្រាម ។
២ / បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៤៣ក្រាម ។
៣ / កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៨៣ក្រាម ។
៤ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៣ក្រាម ។
៥ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១០នាក់ ចាប់យកIce ២,៦៧ក្រាម ។
៦ / ពោធិ៍សាត់ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៧៦ក្រាម ។
៧ / សៀមរា ៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ។
៨ / ឧត្តរមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ០,៥៤ក្រាម ។
កងរាជអាវុធហត្ថ ៖ ០១អង្គភាព
១ / រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១០,១៩ក្រាម ។
សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃ ទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ អាជ្ញាធរ ជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន បាន ប្រារព្ធ ពិធី ដុត បំផ្លាញ នូវ បរិមាណ គ្រឿងញៀន សារធាតុ គិ មី ផ្សំ និង សារធាតុ ពាក់ព័ន្ធ ផ្សេងៗ ទៀត សរុប មាន ចំនួន ជាង ១០ តោន ដើម្បី ចូលរួម អបអរសាទរ « ទិវា អន្តរជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ថ្ងៃ ទី ២៦ ខែមិថុនា » នា រាជធានី ភ្នំពេញ ។
ក្នុង ចំណោម គ្រឿងញៀន ជាង ១០ តោន ដែល ត្រូវ បំផ្លាញ ចោល ក្នុង ពិធី នេះ រួម មាន ៖
I- គ្រឿងញៀន ដែល ត្រូវ បំផ្លាញ ដោយ វិធី ដុត ៖ សរុប ចំនួន ៤.៣១១,៥១៣.៩៩(៤ ត ៣១១ គ . ក ៥១៣.៩៩ ក ) ។
II- គ្រឿងញៀន ដែល ត្រូវ បំផ្លាញ ដោយ វិធី បន្សាប នៅ ពេល ក្រោយ ៖ សរុប ចំនួន ៧.៥៥១,៥០៦.៩៩ (៧ ត ៥៥១ គ . ក ៥០៦.៩៩ ក ) ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ