អាល់កុលមានសារធាតុមេតាណុលចំនួន៦.២លីត្រ និងទំនិញខូចគុណភាពចំនួន ១៥ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមាន ធ្វើការដកបានភ្លាមៗនៅពេលចុះត្រួតពិនិត្យ
ព័ត៌មានជាតិ
245

ខេត្តបន្ទាយមានជ័យ៖ អាល់កុលមានសារធាតុមេតាណុលចំនួន៦.២លីត្រ និងទំនិញខូចគុណភាពចំនួន ១៥ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមាន ធ្វើការដកបានភ្លាមៗនៅពេលចុះត្រួតពិនិត្យកាលពីថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញនៅទីតាំង ម៉ាត ផ្ទះលក់ទំនិញ ដែលស្ថិតក្នុង ខេត្តបន្ទាយមានជ័យ។

ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន៦.២លីត្រ និងទំនិញខូចគុណភាពចំនួន ១៥ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត។នេះបើយោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCFបានបង្ហោះកាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ៕


Telegram