ឯកឧត្តម គួច ចំរើន អញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា,ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ
ព័ត៌មានជាតិ
520

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះគណ:ប្រតិភូអន្តរៈក្រសួងបានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម និងរង្វង់ព្រះថោងនាងនាគ នៅក្នុងស្រុកព្រៃនប់ រួចបន្តពិនិត្យគម្រោងសាងសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅចុងពយ៣៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ អាងប្រព្រឹត្តិកម្មទី២ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងចុះពិនិត្យការដាំកោងកាងតាមបណ្តោយវិថីតេជោសែនផងដែរ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា សម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិន ក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ-១៩ នាពេលខាងមុខ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមួយនៃភាគនារតីនៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់កម្ពុជា ក្នុងការស្រូបយកនូវកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នាពេលអនាគត៕


Telegram