ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយពេទ្យអនុញ្ញាតឱ្យចាក់
ព័ត៌មានជាតិ
214

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយពេទ្យអនុញ្ញាតឱ្យចាក់ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំង ហើយយើងបានឃើញសញ្ញានៃការថមថយចុះ ជាពិសេសនៅតំបន់រោងចក្រក្នុងរាជធានីភ្នំពេញ មានការថយចុះនៃការឆ្លង តែបើសិនមានការឆ្លង វាមិនរត់ទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរ និងការស្លាប់នោះទេ វាអាចកាត់បន្ថយ។

ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់ដសាំងកូវីដ-១៩ (Astra Zeneca) ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជប៉ុន ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕ប្រភពទទក


Telegram