ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរួចហើយ
ព័ត៌មានជាតិ
211

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរួចហើយ នឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ដូសទី៣ ហើយសម្រាប់អ្នកធ្លាប់បានចាក់វ៉ាក់សាំងសុីណូហ្វាម និង សុីណូវ៉ាក់ទាំង ២ដូសរួចហើយ ត្រូវយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ ដើម្បីជម្រុញ។ សម្តេចតេជោហ៊ុន សែន បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ នឹងបញ្ចូលជាបន្ទាន់ដើម្បីអនុវត្តនៅខ្សែត្រៀមជួរមុខ ពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ ។ប្រភពTVK


Telegram