សម្តេចតេជោ ៖ «ខ្ញុំបានឯកភាពរួចហើយកាលពីម្សិលមិញ ដែលថានឹងចាក់ដូសទី៣
សម្តេចតេជោ ៖ «ខ្ញុំបានឯកភាពរួចហើយកាលពីម្សិលមិញ ដែលថានឹងចាក់ដូសទី៣ ជូនពលរដ្ឋកម្ពុជា ដោយប្រើវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ពលរដ្ឋដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ហើយសម្រាប់អ្នកចាក់អាស្រ្តាហ្សេនេកា ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំងស៊ីណូវ៉ាក់។ ប៉ុន្តែការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺន ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ។
ហើយការទិញវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ចាក់ដូសទី៣នេះ គឺត្រូវទិញតាមយន្តការកូវ៉ាក់ ដែលមាននៅកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌា»។
(០១ សីហា ២០២១)ប្រភពAKP