ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានថា យើងបានបង្កើតអនុគណៈកម្មការ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានថា យើងបានបង្កើតអនុគណៈកម្មការ ដើម្បីដឹកនាំអនុវត្តច្បាប់រួចហើយ ចំពោះអ្នកដែលបំពានវិធានសុខាភិបាល ល្មើសបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវមានទោសទណ្ឌ ដូចជាការផាកពិន័យ តិចឬច្រើន នឹងឈានទៅផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។ សម្តេចតេជោ បញ្ជាក់ទៀតថា ការជួបជុំគ្នាដោយខុសនឹងវិធានសុខាភិបាល ត្រូវតែផាកពិន័យ និងផ្តន្ទាទោសតាមច្បាប់ ពីព្រោះបើសិនជាគោរពសិទ្ធិបុគ្គលម្នាក់ វានឹងធ្វើឲ្យប៉ះពាល់ ការឆ្លងរាលដាល និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ដល់មនុស្សជាច្រើននាក់។ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា យើងមិនអាចបញ្ចប់បានទេក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ហើយបរិបទនេះ យើងត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជាប្រចាំ។
ប្រភព៖ ទទក