ក្រសួងព័ត៌មានគ្រោងនឹងសហការជាមួយTikTok ផលិតវីដេអូអប់រំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
467

រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មាន គ្រោងនឹងសហការជាមួយTikTok ដើម្បីធ្វើការផលិតវីដេអូឃ្លីបស្ដីអំពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាសារក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ហើយបង្កើនកិច្ចការពារជំងឺកូវីដ១៩ឱ្យមាន ប្រសិទ្ធភាព។

ក្នុងឱកាសកិច្ចប្រជុំប្រចាំសប្តាហ៍និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជាមួយរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន គ្រោងនឹងសហការជាមួយកម្មវិធីTikTok ដែលជាប្រព័ន្ធបណ្ដាញសង្គមថ្មី ដើម្បីធ្វើការផលិតជាសារអប់រំ និងជាវីដេអូឃ្លីបផ្សេងៗ ស្ដីអំពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។

ការពង្រីកសកម្មភាពអប់រំប្រជាពលរដ្ឋស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នាពេលនេះ បានធ្វើ ឡើងខណៈដែលជំងឺរាតត្បាតសកលកូវីដ១៩ កំពុងតែញាំញីកាន់តែខ្លំាងឡើងៗ ពិសេសវីរុសបំប្លែងថ្មី ដែលតា ដែលជាក្តីបារម្ភយ៉ាងខ្លំាងពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

« តាមរយៈកិច្ចសហការជាមួយនឹងដៃគូផ្សេងៗក្រសួងព័ត៌មានគ្រោងនឹងសហការជាមួយនឹងTikTok ដើម្បីធ្វើការផលិត និងការផ្សព្វផ្សាយនូវវីដេអូឃ្លីបអប់រំមួយចំនួនតាមប្រព័ន្ធTikTokស្ដីអំពីការប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដក៏ដូចជាសារអប់រំដើម្បីការពារខ្លួនឱ្យចៀសផុតពីការឆ្លងជំងឺកូវីដដើម្បីផ្ដល់ជាព័ត៌មានជូនប្រជាពលរដ្ឋរបស់យើងតាមបណ្ដាញសង្គមថ្មីមួយនេះគឺTikTokនេះផងដែរ »។

ឯកឧត្តម បន្ដថា ជាទិសដៅរបស់អគ្គនាយកដ្ឋាននីមួយៗសម្រាប់ការអនុវត្តន៍នៅពេលខាងមុខរួមមានអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ ទីភ្នាក់ងារសារព័ត៌មានជាតិ AKP ទស្សនាវដ្តីកម្ពុជា និងវិទ្យុជាតិFM 96MHz គឺបានបំពេញការងាររបស់ខ្លួននៅក្នុងការផ្សព្វផ្សាយ ដោយបានផលិតជាកម្មវិធីផ្សេងៗ ដូចជាកម្មវិធីបទយកការណ៍ ការផ្សព្វផ្សាយជាអត្ថបទ ជារូបភាព ជាវីដេអូឃ្លីប ជាកិច្ចសម្ភាសន៍ និងជាកិច្ចពិភាក្សាផ្សេងៗផងដែរ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆំាង នឹងជំងឺកូវីដ១៩ ឱ្យបានច្រើន ដើម្បីធានាឱ្យប្រជាពលរដ្ឋបង្កើនកិច្ចការពារខ្លួនតាមការអនុវត្តន៍របស់ប្រមុខ រាជរដ្ឋាភិបាល ៣កុំ ៣កាពារ ដែលបញ្ចៀសបានពីការឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ៕ប្រភពក្រសួងព័ត៍


Telegram