ឧត្ដមសេនីយ៍ឯក ស ថេត ៖ រយៈពេល ៤ថ្ងៃ នៃការអនុវត្តបំរាមគោចរ សមត្ថកិច្ចឃាត់យានយន្ត ល្មើសទៅនឹងបំរាមគោចរ បានជាង១០០០គ្រឿង
ព័ត៌មានជាតិ
503

​រាជធានីភ្នំពេញ​ ៖​ ក្នុង​រយៈពេល​០៤​ថ្ងៃ​ ក្នុង​ការ​អនុវត្ត​បំរាម​គោចរ​នៃ​ការ​បិទ​ការ​ធ្វើ​ដំណើរ​ របស់​បងប្អូន​ ប្រជាពលរដ្ឋ​ចាប់ពី​ម៉ោង​២១​និង​០០​នាទី​រហូត​ដល់​ម៉ោង​៣​និង​០០​នាទី​ព្រឹក​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ឃាត់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ល្មើសច្បាប់​ បាន​ចំនួន​ជាង​១០០០​គ្រឿង​ ក្នុង​នោះ​ អាជ្ញាធរ​បាន​ផាកពិន័យ​នៅ​នឹង​កន្លែង​ចំនួន​ជិត​៣០០​គ្រឿង​ និង​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​តាម​បណ្តា​ខណ្ឌ​នីមួយៗ​ក្នុង​រាជធានី​ភ្នំពេញ​។​ នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ តាម​រយៈ​ video​ conference​ ក្រោម​អធិបតីភាព​ឯកឧត្តម​ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​០៣​សីហា​ ឆ្នាំ​២០២១​នៅ​សាលា​រាជធានី​ភ្នំពេញ​ ។​

​ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ការ​អនុវត្ត​នូវ​បម្រាម​គោចរ​នេះ​នៅ​ក្នុង​ថ្ងៃ​ទី​១​ បានឃើញ​ថា​ បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ប្រព្រឹត្ត​ល្មើស​ តែ​នៅ​ថ្ងៃ​ទី​០២​ បងប្អូន​មួយ​ចំនួន​មានការ​ចូលរួម​ច្រើន​មាន​ន័យ​ថា​ អ្នក​ដែល​ល្មើស​នឹង​បម្រាម​គោចរ​នេះ​ ហាក់ដូចជា​ មានការ​ថយ​ចុះ​ជា​ច្រើន​ ។​ ដោយឡែក​ សម្រាប់​ថ្ងៃ​ទី​ ០៣​វិញ​ឃើញ​ថា​ ប្រជាពលរដ្ឋ​ពិតជា​បាន​យល់​ដឹង​ច្រើន​ ដោយនៅ​តាម​ដងផ្លូវ​នានា​ ខណៈ​ដែល​ វេលា​ម៉ោង​កំណត់​នៃ​ការ​បិទ​បម្រាម​គោចរ​មក​ដល់​គ្រប់​ផ្លូវ​ទាំងអស់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មាន​លក្ខណៈ​ស្ងប់ស្ងាត់​ មិន​មាន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នោះ​ទេ​ ។​ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចូលរួម​របស់​បងប្អូន​ប្រជា​ព​រដ្ឋ​ ក្នុង​ការ​អនុវត្ត​វិធាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក្នុង​ការ​បិទ​បំរាម​គោចរ​ពី​ម៉ោង​០៩​យប់​ដល់​ម៉ោង​០៣​ភ្លឺ​ ។​

​ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ទោះបីជា​យ៉ាងណា​ក្តី​ ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ផង​ដែរ​ ដោយសារ​តែ​ មាន​ម៉ូតូ​ក្មេងៗ​ប៉ុន្មាន​ជា​៣​ទៅ​៤​គ្រឿង​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ល្មើស​ទៅ​នឹង​បម្រាម​នេះ​ ហើយ​ក្រោយ​ពី​យើង​ធ្វើការ​ឃាត់​និង​សាកសួរ​ គឺ​ពួក​គាត់​ចេញពី​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក្តី​ ករណី​នេះ​ យើង​ត្រូវ​តែ​ធ្វើការ​ផាកពិន័យ​ ដើម្បី​ឲ្យ​ពួក​គាត់​ចូលរួម​អនុវត្ត​ ។​

​ឯកឧត្តម​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​បំរាម​គោចរ​នេះ​ គឺ​មិន​មានការ​លើកលែង​ឬ​ អប់រំ​នោះ​ទេ​ បើ​ទោះបីជា​មន្ត្រីរាជការ​ក៏​ដោយ​ បើ​ពួក​គាត់​មិន​មាន​កាតព្វកិច្ច​ដើម្បី​បំពេញការងារ​ ធ្វើ​ដំណើរ​រហេតរហូត​គឺ​ត្រូវ​តែ​ឃាត់​និង​ធ្វើការ​ផាកពិន័យ​ ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​ ដើម្បី​ឲ្យ​ពួក​គាត់​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​ទាំងអស់​គ្នា​៕ អគ្គស្នងការដ្ឋាននគរបាលជាតិ 


Telegram