ក្រសួងប្រៃសនីយ៍ និងទូគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពីចំណាក់ការលើប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត ដែលលក់និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណបណ្ណរបស់អ្នកប្រើប្រាស់
ព័ត៌មានជាតិ
159

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ក្រសួងប្រៃសនីយ៍ និងទូគមនាគមន៍ ដែលបង្ហោះនៅវេលាម៉ោង៣និង៥៦នាទី រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងប្រៃសនីយ៍ និងទូគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីចំណាក់ការលើប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត ដែលលក់និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណបណ្ណរបស់អ្នកប្រើប្រាស់ ។

ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់ អត្តសញ្ញាណពីក្រុមហ៊ុនដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តក៏ដោយ នោះមានន័យថា ក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឃុបឃិត ជាមួយជនទុច្ចរិតដោយប្រយោល ។ ប្រសិនបើប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត នៅតែមិនអនុវត្តតាម ក្រសួងនឹងចាត់វិធានការ ៖

១. ព្យួរ ឬលុបអាជ្ញាបណ្ណប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត

២.បង្កករាល់ការស្នើរសុំនានារបស់ប្រតិបត្តិករ

៣.ចាត់វិធានការផ្សេងទៀតស្របតាមមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍

៤.រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ៕


Telegram