សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស
ព័ត៌មានជាតិ
214

រាជធានីភ្នំពេញ ៖ យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដេីម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។

ដូច្នេះសូមប្រជាកសិករដែរមានផល្លានុផល ផ្លែមៀន សូមទំនាក់ទំនងមកក្រុមការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងចាប់ផ្តេីមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ ។

ទីកន្លែងទទួលទិញ ៖ ក្នុងសាលាខេត្តបាត់ដំបង

ទំនាក់ទំនង តាមរយៈ ទូរសព្ទ លេខ៖

1-0977773737 លោក សេង ឌីលីន

2-0889037777 លោក ស៊ុន ម៉េងហៃ៕ប្រភពទទក


Telegram