ខេត្តព្រៃវែង៖ ឯកឧត្តមប៉ុល រតនា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស៊ីធរកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកចង្ក្រាន និងលោកជំទាវ, ព្រមទាំងលោក សុវណ្ណ សុខា និងភរិយា អគ្គនាយកព័ត៌មានTVFB បាននាំយកទៀនវស្សា និងទេយ្យទានមកប្រគេន ព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តចំនួន ៤ ក្នុងឃុំព្រែកចង្ក្រាន្ត ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង រួមមាន វត្តព្រែកចង្ក្រាន្តលើ , វត្តព្រែកចង្ក្រាន្តក្រោម , វត្តបាប្រីយ៍ និងវត្តព្រែកព្នៅនាព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ។
សម្ភារៈដែលប្រគេនជូនព្រះសង្ឃ ចំនួន៤វត្តខាងលើ រួមមាន ៖ ទានព្រះវស្សា ស្លាដក់ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកផ្លែឈើ មីកំប៉ុង សរុបថវិការចំនួន៣,៤២៤,០០០ និងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៣២អង្គ ក្នុងមួយអង្គ ទឹកប្រាក់ចំនួន៥០,០០០ រៀល ស្មើរនឹង ១,៦០០,០០០រៀល , ជូនយាយជីតាជីគណៈកម្មការវត្ត ឧបាសក ឧបាសិកា ចំនួន៣៨នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល ស្មើនឹង ៧៦០,០០០ រៀល ឧបត្ថម្ភដល់គណបក្សឃុំព្រែកចង្ក្រានចំនួន ៣,៣០០,០០០រៀល , ឧបត្ថម្ភវត្តទាំង៤ នៅក្នុងឃុំព្រែកចង្ក្រាន្ត ចំនួន ២,០០០,០០០ រៀល ។
មិនតែប៉ុណ្ណោះ ឯកឧត្តម ប៉ុល រតនា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រគេនបច្ច័យជួយកសាងសាលាឆាន់ វត្តបាប្រីយ៍ ដែលទើបនឹងកំពុងសាងសង់ ចំនួន១០,០០០,០០០ រៀល ហើយឯកឧត្តម និងលោកជំទាវ រួមទាំងម្តាយក្មេង របស់ឯកឧត្តម ក៏បានជួយចាក់ដីបំពេញវត្តព្រែកចង្ក្រាន្តក្រោម សរុបចំនួន២៥ឡាន លោក សុវណ្ណ សុខា និងភរិយា អគ្គនាយកTVFB ក៏ជួយចំនួន៥ឡានផងដែរ ក្នុងមួយឡានស្មើនឹង ៦៥,០០០រៀល ស្មើរនឹង ១,៩៥០,០០០ រៀល សរុបទាំងអស់មានចំនួន ២៣,០៣៤,០០០រៀល , ។
ជាមួយគ្នានោះលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល , លោកយឹម យូគង់ អភិបាល នៃគណៈអភិបាលស្រុកស៊ីធរកណ្តាល បានចូលរួមអមដំណើរ ហើយបានថ្លែងអំណរគុណជំនួសមុខឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកស៊ីធរកណ្តាល ខណៈពេលដែលឯកឧត្តម ប៉ុល រតនា ចុះមកពង្រឹងនៅស្រុកស៊ីធរកណ្តាល ក្នុងឃុំព្រែកចង្ក្រាន្ត ឃើញថាមានការរីកចម្រើន ហេដ្ឋារចនាស័ន្ធលើគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការសប្បាយចិត្តយ៉ាងខ្លាំង មានផ្លូវ មានស្ពាន សាលារៀន វត្តអារាម ជាចរន្តសេដ្ឋកិច្ចចំពោះអ្នកស្រុកផងដែរ ៕