អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ២១តោន ដែលដកហូតពីទីផ្សារកន្លងមកត្រូវបានកម្ទេចចោល
រាជធានីភំ្នពេញ៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់សាលាខណ្ឌដង្កោ បានធ្វើការកំទេចចោលអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០១ ប៊ីដុង ដែលស្មើនឹង ២១, ០៥២ លីត្រ ដែលបានមកពីការចាប់ និងដកហូតតាមបណ្ដាទីផ្សារកន្លងមក ស្ថិតនៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕