រាជធានីភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ រៀបចំឡើងដោយ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ នៃ ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលេីកឡេីងពីលក្ខណ:ពិសេសដែល កម្ពុជាបានដោះស្រាយ គឺដោយសារការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយក្នុងនោះកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូន ហេីយប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បាន គ្រប់មកចាក់នោះដែរ ។
នៅក្នុងអង្គសិក្ខាសាលាដែលប្រារព្ធធ្វើពេញ ១ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ វាគ្មិនសំខាន់ៗ ដែលបានអញ្ជេីញ ចូលរួម បានធ្វើបទបង្ហាញ ដោយ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ឱសថបណ្ឌិត អតីត ព្រឹទ្ធបុរស មហា វិទ្យាល័យឱសថសាស្ត្រ និងជាសាស្ត្រាចារ្យមហាបរិញ្ញា នៃសកល វិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល និងជា ប្រធានកិត្តិយស នៃសមាគមនារីសាខា ក្រសួងព័ត៌មាន បាន ពន្យល់ បកស្រាយនូវរាល់វិធានការ ការពារ ទប់ស្កាត់ ការព្យាបាល និងវិធីសាស្រ្ត នានា ជាច្រេីន ជាពិសេស ការលេីកទឹកចិត្តដល់គ្រួសារ បងប្អូនដែលឆ្លងជំងឺកូវីដ ហេីយត្រូវតែ ប្រឹងប្រែងអនុវត្តន៏ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងការហាត់ប្រាណជាប់ជា ប្រចាំ និងកុំអោយមានការបាក់ទឹកចិត្តអោយសោះ ។
អង្គសិក្ខាសាលា ក៏មានការបកស្រាយសំណួរ និងចម្លើយ ដោយ លោកជំទាវ ខៀវ ទេព រង្សី កាញារីទ្ធ និង លោកជំទាវ វេជ្ជបណ្ឌិត ឈឹម ការ៉ែនណា ទីប្រឹក្សាសម្តេច វិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហេីយលោកជំទាវក៏ជា សមាជិកកិត្តិយស សមាគមនារី កម្ពុជាដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ នៃ ក្រសួងព័ត៌មាន។
នៅក្នុងឱកាសនោះដែរ មន្រ្តីក្រសួងព័ត៌មាន ម្នាក់ដែលបានឆ្លង ជំងឺកូវីដ-១៩ បាន បង្ហាញពីអារម្មណ៏ផ្ទាល់ខ្លួន និងអាការះផ្សេងៗ នៅមុនពេលកេីត និងពេលកេីត ក្នុងពេល ព្យាបាល ក្នុងនោះ គឺត្រូវលេបថ្នាំអោយបានទៀងទាត់ ហាត់ប្រាណ បរិភោគ អាហារអោយ បានច្រេីនមានកំលាំងរឹងមាំ ពិសេសបានទទួលការលេីកទឹកចិត្តពី បងប្អូន និងថ្នាក់ដឹកនាំ មន្រ្តីដែលបំពេញការងារជាមួយគ្នា រហូតបានជាសះស្បេីយ។
បន្ទាប់ពីលោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ សមាគម នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៏ នៃ ក្រសួងព័ត៌មាន ធ្វេីរបាយការណ៏ បូកសរុបលទ្ធផលនៃអង្គសិក្ខាសាលា រួចមក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏ វាយតំលៃខ្ពស់ចំពោះសមាគមនារីក្រសួងព័ត៌មាន ដែលមានគំនិតរៀបចំជាសិក្ខា សាលានេះ ឡេីង ដេីម្បីអោយទាំងអស់គ្នាបានយល់កាន់តែច្បាស់ ថាជំងឺកូវីដ-១៩ នេះវាយ៉ាងមិច ហេីយធ្វេីការជៀសអោយបានកុំអោយាឆ្លង ។ ទន្ទឹមនេះក៏ជាបទពិសោធន៏ទទួលបាន ហេីយផ្សព្វផ្សាយអោយអ្នកនៅជុំវិញខ្លួនយេីង បានយល់ពីការឆ្លងនៃជំងឺកូវីដ និងវិធានការ ការពារ ព្យាបាល ក្នុងកំរិតស្រាលដោយខ្លួនឯង។
ទាក់ទងបញ្ហាកូវីដនេះ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជា មានមេដឹកនាំល្អ និងដោយសារភាពឈ្លាសវៃ របស់សម្តេច តេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានទំនាក់ទំនងល្អជាបុគ្គល និងជាអន្តរ ជាតិ ទេីប កម្ពុជា ទទួលបានវ៉ាក់សាំងជំនួយផង និងទិញផង ដេីម្បីយកមក ចាក់បានយ៉ាងច្រេីនដល់ប្រជាជន រហូតឥឡូវនេះ កំពុងចាក់ដូសទី ៣ ដល់ក្រុមជួរមុខបន្ថែមទៀត។ នៅ លេីពិភពមានតែប្រទេស ២ ទេ ដែលបានចាក់ វ៉ាក់សាំងជូនប្រជាជន បានច្រេីនជាងគេ គឺប្រទេស អ៊ីស្រាអែល និង ប្រទេសកម្ពុជា ដែលបានទិញវ៉ាក់សាំង បានលឿន និងរហស័ ជាងគេ។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនដែរថា ក្រៅពីទិញវ៉ាក់សាំង មកចាក់ជូនប្រជាជន ប្រមុខរាជរដ្ឋាភិបាល បានចំណាយថវិកា អស់រាប់រយលានដុល្លា ក្នុងការជួយឧបត្តម្ភដល់ កម្មករ កម្មការនី រោងចក្រកាត់ដេរ ដែលជួបការលំបាក រួមទាំងប្រជាពលរដ្ឋ ដែលជួបបញ្ហា ជីវភាព ខ្វះខាតដោយសារវិប្បត្តិជំងឺកូវីដ នាពេលកន្លងមកនេះផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសេីរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន និង តាមបណ្តា មន្ទីរព័ត៌ មាន រាជធានី ខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ដោយក្នុង នោះ ឯកឧត្តម រដ្ឋមន្រ្តី បានរៀបចំចងក្រងសៀវភៅរបស់ក្រសួងព័ត៌មាន មួយ ដែលនិយាយ អំពីយុទ្ធនាការប្រយុទ្ធ តទល់ និងជំងឺកូវីដ-១៩ ដែលចង់បញ្ជាក់ថា មិនមែនត្រឹមតែក្រុមគ្រូ ពេទ្យ អាវ ស នោះទេ គឺមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ផងដែរ។
ជាការផ្តល់ជាកិត្តិយសលេីកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងវាគ្មិន ដែលបានចូលរួម ក្នុង សិក្ខា សាលានាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជូនបាច់ផ្កា និងលិខិតថ្លែង អំណរ គុណ ជូន លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិង អភិវឌ្ឍន៏ នៃ ក្រសួងព័ត៌មាន នីង លោក ជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា , លោកជំទាវ សន ម៉ារ៉ាដា, លោកជំទាវ ឈឹម គានណា, លោកជំទាវ ឡងឌី សាន់ណារ៉ា និងលោកជំទាវ ម៉ម ដាត្ថាលីណែត ៕ប្រភពទទក