ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា ក្រសួងព័ត៌មានចង់អោយមានសារព័ត៌មានចិន ច្រេីនអង្គភាពទៀតមកបេីកបន្ថែមព្រោះថា នៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗបេីកដំណេីរការ នឹងមាន អ្នកវិនិយោគទុនចិន មកកម្ពុជាកាន់តែច្រេីន
ព័ត៌មានជាតិ
351

រាជធានីភ្នំពេញ ៖ ក្នុងឱកាសទទួលជួបថ្នាក់ដឹកនាំ និងសហការី សារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ (Asia Pacific Times) ដឹកនាំដោយ លោក LI TAO អគ្គនាយកក្រុមហ៊ុន East Alliance International Culture Media ប្រទេសចិន នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មានចង់អោយមានសារព័ត៌មានចិន ច្រេីនអង្គភាពទៀតមកបេីកបន្ថែមព្រោះថា នៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗបេីកដំណេីរការ នឹងមាន អ្នកវិនិយោគទុនចិន មកកម្ពុជាកាន់តែច្រេីន។

លោក LI TAO បានសំដែងនូវការអរគុណចំពោះក្រសួងព័ត៌មានកម្ពុជា ដែលបានអនុញ្ញាតអោយគេហទំព័រព័ត៌មានភាសាចិន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ AP Time ដំណេីរការផ្សាយនៅកម្ពុជា ដែលផ្តោតសំខាន់ លេីដំណឹងស្តីពី គោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ នានារបស់ប្រទេសចិន នៅកម្ពុជា ។ ជាមួយនេះ សារព័ត៌មាន AP Time នឹងជួយផ្សព្វផ្សាយពីភាពរីកចំរេីនរបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកបានដឹង ច្បាស់បន្ថែមទៀត និង ជួយទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនចិន មកកម្ពុជា បានច្រេីនបន្ថែម ទៀត ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏ជម្រាបជូនថា នៅកម្ពុជាមានសារព័ត៌មានចិន ចំនួន ៦ កំពុងដំណេីរការផ្សាយ ហេីយ ក្រសួងព័ត៌មានចង់អោយមានសារព័ត៌មានចិន ច្រេីនអង្គភាពទៀតមកបេីកបន្ថែម ព្រោះថា នៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗបេីកដំណេីរការ នឹងមាន អ្នកវិនិយោគទុនចិន មកកម្ពុជាកាន់តែច្រេីន ដូច្នេះនៅពេលមានសារព័ត៌មានចិនច្រេីន នឹងជួយផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ពីច្បាប់ គោលនយោបាយ ផែនការ នានាទាក់ទងដំណេីរការវិនិយោគ រកស៊ី នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកឡេីងវិញថា រយះពេលជិត ២០ ឆ្នាំមកនេះ គឺ មានវត្តមានកាសែតចិននៅកម្ពុជា ដែលបានរួមចំណែកធ្វេីអោយអ្នកវិយោគទុនចិន បានយល់ច្បាស់ពីទស្សនវិស័យកម្ពុជា ដោយសារថាកន្លងមកនេះ មានមួយចំនួនធំ បានទទួលដំណឹងទាក់ទងប្រទេសកម្ពុជា តែពីសារព័ត៌មានលោកខាងលិច ដែលនិយាយផ្អៀងទៅផលប្រយោជន៏លោកខាងលិចច្រេីនជាង ផល ប្រយោជន៏អាស៊ី ។ ឯកឧត្តម បានបញ្ជាក់ពីចំនុចខ្លាំងរបស់សារព័ត៌មាន ភាសាចិននៅកម្ពុជា គឺបានគោរពវិជ្ជាជីវ:សារព័ត៌មាន ល្អប្រសេីរ ហេីយការផ្សាយ ព័ត៌មាន គ្មានការបំភ្លៃនោះទេ និយាយជារួម គឺបានផ្សាយពីការពិតនៅកម្ពុជា។ ដូច្នេះអ្វីដែល ឯកឧត្តម រដ្ឋមន្រ្តី ចង់បានបន្ថែមទៀតនោះ គឺធ្វេីយ៉ាងណាអោយ ប្រជាជនចិន យល់ថែមទៀតពីចិត្តសាស្រ្ត កម្ពុជា សង្គមកម្ពុជា កាន់តែស៊ីជម្រៅ បន្ថែមទៀត ដេីម្បីជៀសការប៉ះទង្គិចរវាងអរិយធម៏ ពីរ ។ តាមរយ:នេះ ក្រសួងព័ត៌មានកម្ពុជាចង់បានអត្ថបទ ដែលមានភាពស៊ីជម្រៅបន្ថែមទៀត ទាក់ទងពី ប្រពៃណី ជំនឿ ជនជាតិចិន និងការវិវឌ្ឍ ថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច ច្បាប់ នៅក្នុងប្រទេសចិន ដេីម្បីបានដឹង អោយមានការយល់គ្នាច្បាស់ទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងការអរគុណ ចំពោះ ថ្នាក់ដឹកនាំ សារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ ដែលបានផ្តល់ថវិកា ដល់ក្រសួងព័ត៌មាន ទុកសម្រាប់ទិញស្បៀងអាហារ យកទៅចែកជូនបន្តទៀត ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាឡីស័ក តាមខ្នងផ្ទះក្នុងមូលដ្ឋាន ស្រុក កោះសូទិន ខេត្តកំពង់ចាម។

តមកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ផ្តល់បទ សម្ភាសន៍ដល់អ្នកសារព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ ក្រោមប្រធានបទស្តីពី "តួនាទីសារព័ត៌មាន ភាសាចិននៅព្រះរាជាណាចក្រកម្ពុជា”។

តាមការបញ្ជាក់របស់អ្នសារពត៌មាន AP Time បានលេីកថា ដោយមើល ឃើញថា សារព័ត៌មានភាសាចិន នៅក្នុងប្រទេសកម្ពុជា កំពុងតែមានការកើន ឡើងជាលំដាប់ដែលជាការសបញ្ជាក់ឱ្យឃើញអំពីសេរីភាពនិងវឌ្ឍនភាពវិស័យសារព័ត៌មាននៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន។

ដូច្នេះ ដើម្បីឱ្យកាន់តែយល់ច្បាស់ អំពីតួនាទីសារព័ត៌មាន ភាសាចិននៅកម្ពុជា ក្រុមការងារសារព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ ស្នេីសុំការបញ្ជាក់ ផ្ទាល់ពី ឯកឧត្តម រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន ក្នុងគោលបំណងផ្សព្វផ្សាយអំពី ការរីកចម្រើនក្នុង វិស័យសារព័ត៌មាន ដើម្បីជាការទាក់ទាញការវិ និយោគលើ វិស័យ សារព័ត៌មាន បច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍ជាដេីម។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សារពត៌មាន AP Time របស់ចិន ដែលទេីបបង្កេីតថ្មីនៅកម្ពុជា តែប្រមូលផ្តុំអ្នកមានសមត្ថភាពច្រេីន ក្នុងការ បំពេញការងារ ទោះបីជាប្អូនពៅ ក្នុងវិស័យសារព័ត៌មានក្តី តែអាចដកស្រង់បទពី សោធន៏ ពីសារព័ត៌មាន មុនបានយ៉ាងច្រេីន ហេីយដំណេីរការផ្សាយនិង គំនិតរបស់សារព័ត៌មាន មានដំណេីរការដេីរខុសៗគ្នា ដែលអាចនិយាយបាន ថា ( ជេីងមេឃសារព័ត៌មាននៅកម្ពុជា មានការរីកចំរេីន ហេីយមានភាព ចម្រុះគ្នា ) ។ដូច្នេះអ្វីដែលសំខាន់សម្រាប់សារព័ត៌មានចិន និងសារព័ត៌មានកម្ពុជា ក៏ ដូចជា ក្រសួងព័ត៌មាន ត្រូវធ្វេីនោះ គឺការប្រឹងប្រែងបំពេញកិច្ចការងារដេីម្បី ផលប្រយោជន៏នៃប្រទេសទាំងពីរ កម្ពុជា ចិន ៕

ប្រភព ទទក


Telegram