ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កងកម្លាំង ទាំង ៣ ប្រភេទ ប្រមាណ ៥០ នាក់ ដឹកនាំ ដោយ លោក ហ៊ឹ ល រ៉ា យ៉ា ប្រធាន គណៈ បញ្ជាការ ឯក ក្រុង សិរី សោភ័ណ ចុះ ហ្វឹកហាត់ រៀន បើកបរ ទូក កាណូត ជាក់ស្តែង នៅ ផ្ទៃ ទឹក ដើម្បី ត្រៀម ជួយ សង្គ្រោះ បងប្អូន ប្រជាពលរដ្ឋ នៅ ក្នុង រដូវ ទឹកជំនន់ ដែល តែងតែ កើត មាន ជា រៀង រាល់ ឆ្នាំ ដែល ធ្វើ ឡើង នៅ អាង ម្កាក់ ស្ថិត នៅ សង្កាត់ ម្កាក់ ក្រុង សិរី សោភ័ណ កាលពី រសៀល ថ្ងៃ ទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ។
ការ ហ្វឹកហាត់ នៃ ការ បើកទូក ស្មាច់ កាណូត នេះ គឺជា ការ រំលឹក មេរៀន ក៏ ដូច ជា បង្រៀន ដល់ កងកម្លាំង ទាំងអស់ ឲ្យ ចេះ បើកបរ បញ្ជា ទូក កាណូត ដើម្បី ជួយ សង្គ្រោះ ប្រជាពលរដ្ឋ ក្នុង ករណី ចាំបាច់ ពិសេស នៅ ក្នុង រដូវ កាល ទឹកជំនន់ ដែល នឹង អាចម កមក ដល់ ក្នុង ពេល ដ៏ ខ្លី ខាង មុខ នេះ ។
លោក ហ៊ឹ ល រ៉ា យ៉ា ប្រធាន គណៈ បញ្ជាការ ឯកភាព ក្រុង សិរី សោភ័ណ បាន ឲ្យ ដឹង ថា ៖ ការ ហ្វឹកហាត់ នេះ ធ្វើ ឡើង ដោយ ផ្តោត សំខាន់ បង្រៀន លើ ការ គ្រប់គ្រង ទូក កាណូត ការ រៀន បើក ឲ្យ បាន ស្ទាត់ និង បន្ត បង្ហាត់ ពី របៀប ជួយ សង្គ្រោះ ពលរដ្ឋ ក្នុង ពេល ជួប គ្រោះ ធម្មជាតិ ទឹកជំនន់ ។
លោក បាន បញ្ជាក់ ថា ៖ ក្នុង ការ ចុះ បង្ហាត់បង្រៀន ដល់ កងកម្លាំង នេះ ធ្វើ ឡើង ដោយ មានការ ចង្អុលបង្ហាញ ណែនាំ ដោយ ផ្ទាល់ ពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បាន ដាក់ ចេញ វិធានការ បន្ទាន់ ត្រៀម ជួយ សង្គ្រោះ ពលរដ្ឋ ដែល រង គ្រោះ ដោយ ទឹកជំនន់ ដោយ បទ ពិសោធន៍ ឆ្នាំ ២០២០ កន្លង ទៅ ក្រុង សិរី សោភ័ណ ក៏ ជា ក្រុង មួយ ដែល រង គ្រោះ ខ្លាំង ដោយសារ តែ ជំនន់ ទឹកភ្លៀង ធ្លាក់ មក ពី ប្រទេស ថៃ បន្ទាប់ ពី ស្រុក មង្គល បូ រី ។
បើ ទោះបីជា ទឹកជំនន់ មិន មានការ គំរាម គំ ហែង ខ្លាំង យ៉ាង ក៏ ដោយ គណៈ បញ្ជាការ ឯកភាព ក្រុង ក៏ បាន ត្រៀម រួច ជា ស្រេច តាម រយៈ ត្រៀម ទីទួល សុវត្ថិភាព ឧបករណ៍ សង្គ្រោះ បន្ទាន់ ផ្សេងៗ ផង ដែរ ៕